តិចនិចក្នុងការធ្វើក្រឡាន(បាយដំណើបដាក់បំពង់ឬស្សី)

Loading...

*បាយក្រឡាន៖

ជា​ប្រភេទ​នំ​ធ្វើ​ពី​បាយ​ដំណើប​លាយ​ជា​មួយ​ស្ក ចំណិត​ដូងតូចៗ និង​ខ្ទិះ​ដូង ដោយ​ដាក់​ចំអិន(ដុត)ក្នុង​កំណាត់​ឬស្សី ។ ក្រឡាន​អាច​ធ្វើ​ឡើង​​ពី​បាយ​ដំណើប​ ស ឬ ​ខ្មៅ ​។ ជា​ទូទៅ​ក្រឡាន​ត្រូវ​បាន​គេ​ចំអិន​ក្នុង​កំណាត់​ឬស្សី​ ដែល​មាន​ទំហំ​ផ្សេងៗ​គ្នា ខ្លះ​ធំ​ ខ្លះ​តូច ​ដោយ​តម្រូវ​ទៅ​តាម​ចំណូល​ចិត្តរបស់​អ្នក​បរិភោគ និង​តាម​តម្លៃលក់ គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ចូលចិត្តដណ្តាំ សម្រាប់យកទៅបរិភោគ ជាពិសេស អ្នកដើរព្រៃដើម ។

*របៀបធ្វើ ៖

១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រក់ទឹកចេញ ។
២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ ។
៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ ។
៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ ។
៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត ។
៦- ដាក់បំពង់ឬស្សី ដុតលើភ្លើងអោយឆេះសំបកមួយជុំភ្នក់ភើ្លង ទើបដាក់ភ្ងំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម ។
៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬអំបិលម្ទេសជាដើម ៕

 

តិចនិចក្នុងការធ្វើក្រឡាន(បាយដំណើបដាក់បំពង់ឬស្សី) :: Cam Location

Loading...
Loading...