របៀបធ្វើ ញាំយីហឺជាមួយបង្គារក្រៀម (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • បង្គារក្រៀម ¼ ចានចង្កិះ
  • យីហឺ ¼ ចានចង្កិះ (អាំងអោយឆ្អឹន ហែកជាសរសៃៗធំល្មម)
  • គល់ស្លឹកគ្រៃ 1/2 ចានចង្កិះ (ហាន់ស្តើងៗ)
  • ខ្ទឹមក្រហម ¼ ចានចង្កិះ (ហាន់ស្តើងៗ)
  • សណ្តែកដីលីង ¼ ចានចង្កិះ (មិនបុក)
  • ម្ទេស 1 ស្លាបព្រាបាយ (ហាន់ល្អិតៗ)
  • ទឹក្រូចឆ្មារ 3 ស្លាបព្រាបាយ
  • ទឹកត្រី 1 ស្លាបព្រាបាយ
  • ស្ករ ½ ស្លាបព្រាបាយ


របៀបធ្វើ

  • យកចានធំមួយដាក់ទឹកត្រី ស្ករ និងទឹកក្រូចឆ្មារចូលកូរអោយរលាយស្ករ។
  • សឹមដាក់ម្ទេស និងខ្ទឹមក្រហមចូលកូរអោយសព្វ។
  • បន្ទាប់មកដាក់គល់ស្លឹកគ្រៃ សណ្តែកដី បង្ការក្រៀម និងយីហឺចូលកូរអោយសព្វជាការស្រេច៕

 

របៀបធ្វើ ញាំយីហឺជាមួយបង្គារក្រៀម (វីឌីអូ) :: Cam Location

Loading...
Loading...