របៀបធ្វើ ត្រីប្រមាចំហុយ (វីឌីអូ)

Loading...
គ្រឿងផ្សំ
  • ត្រីប្រមា ២ខាំ (ជាយកតែសាច់)
  • សាច់ជ្រូកបីជាន់ ២ខាំ (ហាន់ស្តើងៗ ចិញ្ច្រាំតិចៗកុំអោយម៉ត់)
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាបាយកន្លះ
  • ខ្ទឹមក្រហម ៥ដុំ (ហាន់ស្តើងៗ)
  • ខ្ទឹមស ៥កំពឹស (ហាន់ស្តើងៗ)
  • ម្ទេស ៧ (ហាន់ល្អិតៗ)
  • ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
  1. យកសាច់ជ្រូកដាក់ក្នុងចានធំ (សម្រាប់ចំហ៊ុយ) រួចដាក់ត្រីប្រមាពីលើសាច់ជ្រូក។
  2. បន្ទាប់មកដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសពីលើត្រី សឹមដាក់ស្ករ ប៊ីចេង និងប្រេងឆាពីលើ រួចទុកមួយអន្លើ។
  3. ដាំទឹកក្នុងឆ្នាំងចំហុយ (ឡាំងស៊ឹង)អោយពុះ រួចយកត្រីទៅចំហ៊ុយអោយឆ្អឹន ប្រហែល៣០នាទី ជាការស្រេច៕
  4. ពេលញុំា ផ្ទាប់ជាមួយអន្លក់ខ្ចី (ត្រសក់ ពពាយ ត្រប់ស្រួយ …)

របៀបធ្វើ ត្រីប្រមាចំហុយ (វីឌីអូ)  :: Cam Location

Loading...
Loading...