របៀបធ្វើ ចេកកាច់រាង

​គ្រឿងផ្សំ
  • សាច់ជ្រូក​ (យកសាច់សុទ្ធ) ​
  • ចេកខ្ចី 
  • ការ៉ុត ​
  • ម្អម 
  • ​ខ្ទឹមស 
  • ខ្ទឹម​ក្រហម ​
  • ម្ទេស 
  • ក្រូចឆ្មារ 
  • ​ប្រហុក​
  • អំបិល 
  • ស្ករស​ 
  • និងម្សៅស៊ុប
របៀប​ធ្វើ
  1. ដំបូងត្រូវ​យកសាច់​ជ្រូកទៅ​ចំហុយ​ឱ្យឆ្អិន​ រួចហាន់​វាជាដុំតូចៗ ​សឹមយក​ទៅបុកកុំ​ឱ្យម៉ដ្ឋ។​
  2. ចេកខ្ចីត្រូវ​យកទៅចិត​សម្បក​កុំឲ្យ​អស់ពេក​ ដោយ​ទុកសម្បក​ពណ៌បៃតង​ជាប់សាច់​ចេកខ្លះ។​ ចេកខ្ចីនោះ​ត្រូវយក​ទៅបុក​កុំឲ្យ​ម៉ដ្ឋដូចគ្នា។​
  3. ចេកដែល​បុកហើយ​ត្រូវយកទៅ​បុកលាយជាមួយ​សាច់ជ្រូក​ ដោយចាប់​ផ្ដើមដាក់​គ្រឿងផ្សំ​រសជាតិដូចជា ​អំបិល​ ស្ករស ម្សៅស៊ុប ​និងច្រូច​ទឹកប្រហុក​បន្តិចឱ្យចូល​ជាតិ។​
  4. ចិតខ្ទឹម​ក្រហម ​និងម្អមជាកង់ៗ​រួចដាក់​ចូលក្នុង​ត្បាល់​បុកតិចៗ​ជាមួយ​សាច់ជ្រូក​ និងចេក ​បុកឱ្យ​ចូលជាតិ ​និងធ្វើ​យ៉ាង​ណាកុំ​ឲ្យម៉ដ្ឋ។​
  5. ចាប់ផ្ដើម​បន្ថែម​ម្ទេស ​និងច្របាច់​ក្រូចឆ្មា​បន្តិច ឬ​ច្រើនទៅតាម​ចំណង់​ចំណូលចិត្ត។​
  6. សម្រាប់បន្លែ​អន្លក់វិញ ​មានដូច​ជា៖ ​ម្អម ការ៉ុត ​និងចេកខ្ចី​ដែលគេ​ហាន់ជា​ចំណិត​ស្ដើងវែងៗ ៕​

របៀបធ្វើ ចេកកាច់រាង :: Cam Location

Loading...