របៀបធ្វើ​ ភ្លា​បង្គា​ជាមួយ​ម្រះ​ខ្ចី

Loading...
គ្រឿងផ្សំ
  • បង្គា
  • ម្រះពុះជាពីរ ( ហាន់ស្ដើងៗ )
  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( បុកឲរៀងម៉ត់បន្តិច )
  • ទឹកត្រី ស្ករស ម្សៅស៊ុប
  • ទឹកក្រូចឆ្មា
  • ជីអង្កាម
វិធីធ្វើ
  1. យកបង្គា​មកបក​សម្បក​ឱ្យស្អាត​ ហើយកាត់​តាមបណ្ដោយ​ខ្លួនជាពីរ​( កុំឱ្យដាច់ពីគ្នា )​។
  2. បន្ទាប់មក​យកម្រេះ​មករៀបដាក់ចាន​ដែលត្រូវទទួល​ទានឱ្យបានស្អាត​​ រួចយកបង្គា​ដែលបានធ្វើ​ស្អាតហើយនោះមករៀបដាក់​ពីលើ​ ហើយយកទៅ​ដាក់ក្នុង​ទូរទឹកកក ​ទុកឱ្យត្រជាក់។​
  3. ច្របាច់​ទឹកក្រូចឆ្មា​ដាក់ចាន​ ខ្ទឹមស​ ខ្ទឹមក្រហម​ ម្ទេស ​( ទុកប្រហែល​ 10នាទី ដើម្បី​កុំឱ្យ​ក្រពុលខ្ទឹម )​រួចដាក់​ស្ករស ទឹកត្រី ​ម្សៅស៊ុប​ កូរចូលគ្នា​ឱ្យសព្វ ​ភ្លក់មើល​ឱ្យល្មម ​តាមការ​ចូលចិត្ត​ ( អោយហឹរ​ខ្លាំងបន្តិច ​ដើម្បីឱ្យ​បង្គាឆ្អិនល្អ )។​
  4. ពេល​ទទួលទាន​ ទើបយកបង្គា ​ដែលបាន​ក្លាសេទុក​ មកស្រោចទឹក​ម្ទេសពីលើ​ឱ្យសព្វ​ រួចដាក់​
  5. អង្កាមលម្អ​ពីលើរួច​ជាការស្រេច។​
  6. សម្រាប់អ្នក​ដែលមិនចូល​ចិត្តម្រេះ​ល្វីងពេក ​អាចយកម្រេះ ​ដែលហាន់​ហើយនោះ ​មកច្របាច់​ទឹកអំបិល​ ហើយលាងចេញ​​ឱ្យស្អាត ​នោះវានឹង​មិនសូវ​ល្វីងទេ៕​

របៀបធ្វើ​ ភ្លា​បង្គា​ជាមួយ​ម្រះ​ខ្ចី :: Cam Location

Loading...
Loading...