របៀបធ្វើ ត្រីបឹងកញ្ឆែត

គ្រឿងផ្សំ
  • កញ្ឆែត ៥០០ ក.រ
  • ត្រីរ៉ស់ ១ គ.ក
  • សាច់ត្រី ២០០ ក.រ
  • ខ្ទឹមស និង ក្រហម ៥០ ក.រ
  • ខ្ជាយ ៥០ ក.រ
  • ម្ទេសឆ្អើរ និង ម្ទេសដៃនាង ៥០ ក.រ/១មុខ
  • បង្គាក្រៀម ៥០ ក.រ
  • ស្ករស ឬ ក្រហម ១ ស.ក
  • ម្សៅខ្នរ ១ ស.ក
  • ទឹកត្រី ១ ស.ក
  • អំបិល ១ ស.ក
  • ទឹកអំពិលទុំ ១ ស.ប
វិធីធ្វើ
  1. ត្រីរ៉ស់ លាងទឹកឲ្យស្អាត ហើយយកទៅបំពងឲ្យឆ្អិនល្អ ហើយយកទៅដាក់លើឆ្នាំង រួចរៀបកញ្ឆែតគ្រប​ពីលើ ទុកមួយអន្លើ ។
  2. ស្ងោរសាច់ត្រីឲ្យផុយ រួចបុកឲ្យម៉ដ្ឋទុក ។
  3. កិនគ្រឿងផ្សំទាំងអស់ឲ្យម៉ដ្ឋល្អ យកទៅដាំឲ្យពុះ រួចដាក់សាច់ត្រីបុកចូល ។ ហើយផ្សំគ្រឿង និងភ្លក់មើល​សាប​ប្រៃ​តាមចូលចិត្ត​ហើយដួសស្រោចលើត្រីជាការស្រេច ។
  4. រសជាតិ ប្រៃ-ផ្អែម-ជូរ ។ គួរថែមសណ្ដែកដីបុក ខ្ទិះដូង និង ទឹកដោះគោឆៅ ។
ប្រើសាច់ជ្រូក ៣ជាន់ និង ស្ពៃស (បូកគោ) រៀបទ្រាប់ពីក្រោម ដើម្បីកុំឲ្យខ្លោច ។ លួចថែមកាពិ​គឺកាន់តែឆ្ងាញ់ (កាពិលីងជាមួយម្ទេសឆ្អើរ និង ស្ករក្រហម)
 

របៀបធ្វើ ត្រីបឹងកញ្ឆែត :: Cam Location

Loading...