របៀបធ្វើ គុយទាវឆា ផាត់ថៃ

Loading...
គ្រឿងផ្សំ
  • សាច់​មាន់ ៣ ខាំ
  • គុយទាវ ២ ខាំ (១​ចាន​ធំ) មិន​បាច់​ត្រាំ​ទឹក
  • ប្រេង​ឆា
  • ខ្ទឹម​ស ចិញ្ច្រាំ
  • សណ្ដែក​បណ្ដុះ
  • សណ្ដែក​ដី​បុក
  • ស្លឹក​កាឆាយ
  • ពង​មាន់ ១ គ្រាប់
  • ទឹក​អំពិល​ទុំ និង ក្រូចឆ្មារ
  • ទឹក​ស៊ីអ៊ីវ​ខាប់ ២ សប
  • ទឹកត្រី ស្ករ ម្សៅ​ស៊ុប​ខ្នរ
  • ទឹក​ស៊ុប​មាន់ ២-៣ វែក
វិធី​ធ្វើ
  1. សាច់​មាន់​ហាន់​ជា​ចំណិត​ស្ដើង​ៗ រួច​យក​ទៅ​ស្រុស​ទឹក​ក្ដៅ រួច​ស្រង់​ដាក់​ក្នុង​ទឹក​ត្រជាក់ ទុក​ឲ្យ​ស្រស់​ទឹក ។
  2. ដាំ​ប្រេង​ឆា​ឲ្យ​ក្ដៅ លីង​ខ្ទឹម​ចិញ្ច្រាំ រួច​ដាក់​សាច់​ដែល​ស្រុស​ហើយ ឆា​ឲ្យ​សព្វ ទើប​ដាក់​គ្រឿង​ទាំងអស់​ចូល ដាក់​ទឹក​អំពិល​ទុំ ថែម​ទឹក​ស៊ុប ២-៣ វែក ភ្លក់​ឲ្យ​ល្មម ។
  3. ដាក់​សរសៃ​គុយទាវ ស្លឹក​កាឆាយ សណ្ដែក​បណ្ដុះ រួច​គោះ​ពង​មាន់​ដាក់​ចូល យក​សរសៃ គុយទាវ​គ្រប​ពី​លើ កូរ​ចូល​គ្នា​ឲ្យ​សព្វ ជា​ការ​ស្រេច ។

របៀបធ្វើ គុយទាវឆា ផាត់ថៃ :: Cam Location

Loading...
Loading...