របៀបធ្វើ ភ្លា​សាច់​គោ

Loading...
គ្រឿងផ្សំ
  • សាច់​គោ ៣ ខាំ
  • ម្ទេស​ហា​វៃ ហាន់​បញ្ឆិត​ៗ
  • ម្ទេសប្លោក​ទុំ
  • ជីរណា
  • សណ្ដែកកួរ ដំ​ឲ្យ​ទក់
  • គល់​ស្លឹក​គ្រៃ ហាន់​ស្ដើង​ៗ
  • ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេស​ដៃ​នាង និង ខ្ទឹម​ស
  • ខ្ទឹម​ក្រហម ហាន់​បន្ទះ​ៗ
  • សណ្ដែកដី​លីង
វិធី​ធ្វើ
  1. ស្ករ​ត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេស​ដៃ​នាង និង ខ្ទឹម​ស បុក​ចូល​គ្នា​ធ្វើ​ជា​ទឹក​ជ្រលក់ ។
  2. សាច់​គោ ស្រុស​ទឹក​ក្ដៅ​ឲ្យ​ឆ្អិន​តាម​ចូល​ចិត្ត ។
  3. យក​បន្លែ​ទាំងអស់​ដែល​ហាន់​ហើយ ច្របល់​ជាមួយ​សាច់​គោ និង ទឹក​ជ្រលក់ កូរ​ឲ្យ​សព្វ ។
  4. ដាក់​ខ្ទឹម​ក្រហម និង សណ្ដែកដី​លីង ហើយ​ភ្លក់​មើល​រសជាតិ​ឲ្យ​ល្មម​តាម​ត្រូវ​ការ ជា​ការ​ស្រេច ។

របៀបធ្វើ ភ្លា​សាច់​គោ :: Cam Location

Loading...
Loading...