របៀបធ្វើ បុកទឹកគ្រឿង​សាច់ជ្រូក

Loading...
 គ្រឿងផ្សំ
  • សាច់ជ្រូក
  • ខ្ទឹមក្រហម
  • ម្ទេសក្រៀម
  • ប៉េងប៉ោះទុំ (ចិញ្ច្រាំអោយម៉ត់)
  • អំពិលទុំ ស្ករស ទឹកត្រី ម្សៅស៊ុប
  • បន្លែ អន្លក់សម្រាប់​ញ៉ាំជាមួយ​ម្ហូបបុក​ទឹកគ្រឿង​សាច់ជ្រូក រួមមាន ផ្កាខាត់ណា ត្រសក់ ពពាយ ការ៉ុដ ស្ពៃ​ក្ដោប និង​សណ្ដែកគួរ ....៕
 
វិធីធ្វើ
  1. ដំបូង ត្រូវយក​សាច់ជ្រូក​មកចិញ្ច្រាំ​ជាមួយ​ខ្ទឹមក្រហម និងម្ទេស​ក្រៀមឱ្យ​ម៉ត់។
  2. ដាក់ប្រេងឆាចូល​ក្នុងខ្ទះ​ទុកឱ្យក្ដៅ រួចដាក់ សាច់ជ្រូក ដែល​ចិញ្ច្រាំ​ចូលគ្នា​ជាមួយ ម្ទេស​ក្រៀមនិង ខ្ទឹម​ក្រហមឆា​ត្រប់ចុះ​ឡើង បន្ទាប់​មកដាក់ ប៉េងបោះ ស្ករស ម្សៅស៊ុប ទឹក​ត្រី អំបិល និង ទឹកបន្តិច រំងាស់​ទុក​ឱ្យពុះ​មួយ​សន្ទុះ។
  3. ទើបដាក់​អំពិល​ទុំចូល ភ្លក់មើល​ឱ្យល្មម​តាមការ​ចូលចិត្ត (រស់ជាតិ​ជូរអែម) ទុកឱ្យ​ពុះម្ដង​ទៀត ដួស​ដាក់​ចាន​រួច​ជាការ​ស្រេច៕

របៀបធ្វើ បុកទឹកគ្រឿង​សាច់ជ្រូក :: Cam Location

Loading...
Loading...