របៀបធ្វើ ញាំ​មីសួ

Loading...
គ្រឿងផ្សំ
  • សាច់​ជ្រូក ចិញ្ច្រាំ ២ ខាំ (ស្រុស)
  • បង្គា​ស្រស់ ៤ គ្រាប់ (ស្រុស) និង បង្គា​ក្រៀម
  • ផ្សិត​ចំបើង ហាន់​តូច​ៗ (ស្រុស)
  • មី​សួ ១ ដុំ
  • ការ៉ុត​ឈូស
  • ខ្ទឹម​ជ្រក់
  • ខ្ទឹម​ស​ចិញ្ច្រាំ និង ក្រហម​ហាន់​ស្ដើង​ៗ
  • គ្រាប់​ស្វាយ​ចន្ទី
  • ស្លឹក​ខ្ទឹម​ហាន់​ល្អិត​ៗ
  • គល់ ជី​វ៉ាន់ស៊ុយ ចិញ្ច្រាំ
  • ក្រូចឆ្មារ
  • ទឹកត្រី ស្ករស និង ម្សៅ​ស៊ុប​ខ្នរ
 
វិធី​ធ្វើ
  1. សាច់​ជ្រូក បង្គា​ស្រស់ និង ផ្សិត ស្រុស​ឲ្យ​ឆ្អិន ។ មីសួ​ស្រុស​ហើយ​លាង​ទឹក​ទុក​មួយ​អន្លើ ។
  2. លាយ​ទឹកត្រី ៖ ទឹកត្រី ស្ករស ក្រូចឆ្មារ គល់​ជី​វ៉ាន់ស៊ុយ ម្សៅ​ស៊ុប​ខ្នរ និង ខ្ទឹម​ស​ចិញ្ច្រាំ លាយ​គ្នា​ឲ្យ​សព្វ ភ្លក់​ឲ្យ​ល្មម ។
  3. យក​គ្រឿងផ្សំ​ទាំងអស់ និង សាច់ ច្របល់​ចូល​គ្នា​ជា​ការ​ស្រេច ។
  4. រសជាតិ ជូរ ប្រៃ និង មិន​សូវ​ផ្អែម ។ អាច​ផ្សំ​យក​រសជាតិ​តាម​ចំណូល​ចិត្ត​របស់​អ្នក ។

របៀបធ្វើ ញាំ​មីសួ :: Cam Location

Loading...
Loading...