របៀបធ្វើ ​ភ្លាមឹក​ក្លាសេ​

Loading...
គ្រឿងផ្សំ
  • មឹកស្រស់ → ៥០ ក្រាម
  • ប៉េងប៉ោះផ្លែតូចៗ → ២៥ ក្រាម
  • ខ្ទឹមបារាំង → ១/៤ ចំណិត
  • ដើមខ្ទឹម → ១ ដើម
  • ខ្ញី → ២ បន្ទះ
  • ខ្ទឹមស → ២ កំពឹស
  • ម្ទេសទុំ → ១ ផ្លែ
គ្រឿងផ្សំរសជាតិ
  • ទឹកត្រី → ១ ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ → ២ ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ → ១ ស្លាបព្រាកាហ្វេ
វិធីចំអិន
  1. លាងទឹកឲ្យស្អាត មឹកស្រស់
  2. ហាន់ជាចំរៀកវែងៗ និង ឆូតជាកង់ៗ
  3. ស្ងោរឆ្អិន
  4. ស្រង់ចេញ
  5. យកទៅក្លាស្សេទឹកកក ទុកប្រើការ
  6. ហាន់ជាកង់ ផ្លែប៉េងប៉ោះ
  7. ហាន់ជាចំរៀក ខ្ទឹមបារាំង
  8. ចិញ្ច្រាំម៉ត់ ដើមខ្ទឹម, ខ្ញី, ខ្ទឹមស និង ម្ទេសទុំ ទុកប្រើការ
  9. លាយច្របល់ គ្រឿងផ្សំ និង គ្រឿងផ្សំរសជាតិ
  10. ដួសដាក់ក្នុងចាន ញាំ ជាការស្រេច៕

របៀបធ្វើ ​ភ្លាមឹក​ក្លាសេ​ :: Cam Location

Loading...
Loading...