របៀបធ្វើ ទឹកប្រហុក អន្លក់ខ្ចី

Loading...
គ្រឿង​ផ្សំ​
  • ត្រី​ងៀត​អាំង​  → ២-៣ ដុំ
  • ម្ទេស​ក្រៀម​ម៉ត់​ → ១/២ ស្លាប​ព្រា​បាយ​
  • ខ្លាញ់​ជ្រូក​ (ដុំ​តូចៗ​) → កន្លះ​ចាន​ចង្កឹះ​
  • ទឹក​ក្រូច​ឆ្មារ​ → ២ ស្លាប​ព្រា​បាយ​
  • ប្រហុក​ → ៥០ ក្រាម ​ឬ​ កន្លះ​ខាំ​
  • ម្សៅ​ស៊ុប​រ៉ត​ឌី​  → បន្តិច​បន្តួច​
  • អំបិល​ម៉ត់​ → ២ ស្លាប​ព្រា​កាហ្វេ​​​​​​​​​​​
  • ត្រី​ចៀន​ (ត្រី​អ្វីក៏​បាន​ តាម​ចិត្ត​ចង់​) → ១-២ ក្បាល​
  • បន្លែ​ផ្សេងៗ​ តាម​ចិត្ត​ចង់ ​(ត្រ​សក់​ ត្រ​កួន​ សណ្ដែក​គួរ​ កញ្ឆែត​ ប្រពាយ​ ត្រប់​វែង ​ត្រប់​ស្រួយ ​ទំពាំង​ស្ងោរ…)។
វិធី​ចំ​អិន​
  1. ដាក់​ប្រហុក​ក្នុង​ឆ្នាំង​ មាន​ទឹក​
  2. រំងាស់​រលួយ​ ប្រហុក​ សល់​តែឆ្អឹង​
  3. ដួស​ចេញ​ ទឹក​ប្រហុក​ ១ ចាន​ចង្កឹះ​
  4. លីង​ស្រួយ​ ម្ទេស​ក្រៀម​
  5. បុក​ម៉ត់​ ម្ទេស​ក្រៀម​
  6. អាំង​ឆ្អិន​ ត្រី​ងៀត​
  7. បេះ​យក​ សាច់​ត្រី​ងៀត​ ខ្ទង់​កន្លះ​ចាន​ចង្កឹះ​
  8. បុក​ម៉ត់​ សាច់​ត្រី​ងៀត​
  9. ចំហៀវ​ ខ្លាញ់​ជ្រូក​
  10. ស្រង់​ហាន់​តូចៗ ​កាក​ខ្លាញ់​ជ្រូ​ក (ចំណុះ​ខ្លាញ់​) ខ្ទង់​កន្លះ​ចាន​ចង្កឹះ​
  11. ផ្សំ​រួម​គ្នា​ ទឹក​ប្រហុក​ ម្ទេស​ម៉ត់​ សាច់​ត្រី​ងៀត​ម៉ត់​ ទឹក​ក្រូច​ឆ្មារ​ និង ចំណុះ​ខ្លាញ់​
  12. កូរ​អោយ​សព្វ​
  13. ដាក់​បន្តិច​ ម្សៅ​ស៊ុប​រ៉តឌី​
  14. ភ្លក់​ រស​ជាតិ​ សាប​ប្រៃ​ ថែមថយ​អំបិល​ម៉ត់​
  15. ញ៉ាំ ​ជាមួយ​បន្លែ​ និង​ ត្រី​ចៀន​ តាម​ចិត្តចង់​

របៀបធ្វើ ទឹកប្រហុក អន្លក់ខ្ចី :: Cam Location

Loading...
Loading...