រ​បៀ​បធ្វី អា​ម៉ុ​កត្រី

Loading...
គ្រឿ​ងផ្សំ
  • ត្រីរ៉ស់​ ឬត្រីឆ្ដោ​រ ​១គី​ឡូក្រាម
  • ដូង​ទុំ ​១
  • ម្ទេ​សប្លោ​កក្រៀ​ម ៥ផ្លែ
  • ​ម្ទេស​ប្លោកទុំ​ស្រស់ ​៥ផ្លែ
  • គល់​ស្លឹក​គ្រៃ ៥​គល់
  • រំដេ​ង ​ល្មៀ​ត ១ចំ​ណិត​ប៉ុនមេដៃ
  • ខ្ទឹម​ស ​១០កំ​ពឹស
  • ម្សៅ​ស៊ុ​ប ​១ភា​គ២​ស្លាប​ព្រាបាយ
  • ទឹកត្រី ១​ស្លា​បព្រាបាយ
  • សណ្ដែ​កដី​ ១០​ក្រាម
  • ស៊ុតទា ២​គ្រាប់
  • សម្ប​កក្រូច​សើច​ ១ចំ​ណិត
  • ស្លឹក​ចេក​ណាំ​វ៉ាសម្រា​ប់ខ្ចប់ ៥​ធាង
  • ខ្ជាយ​ ១មើ​ម
  • ខ្ទឹមក្រ​ហម ៥​កំពឹស
  • កាពិ ឬ​[[​ប្រហុ​ក]សា​ច់ ២ក្រាម
  • ស្ករត្នោ​ត ១ស្លា​បព្រាបាយ
  • អំបិល ​១ភាគ​២ស្លា​ប​ព្រាបាយ
  • ស្លឹកក្រូ​ចសើ​ច ១០ស​ន្លឹក
  • ស្លឹកញ​ ឬស្លឹ​កកន្ទួ​ត ១០ត្រួយ ​ឬច្រើ​នជាងនេះ​តាមចូ​លចិត្ត។
វិធីធ្វើ
  1. ត្រីរ៉ស់ ​ឬត្រី​ឆ្ដោរ ​យកស្រកា​ចេញឲ្យស្អា​ត កាត់ក​ន្ទុយ ចៀ​រព្រុយពោះ ​និងខ្នងចេ​ញ ហើយ​កោសលាងទឹក​ឲ្យស្អាត កា​ត់ក្បាល​ចេញទុកមួយអន្លើ។ ​ក្បាលពុះ​ជាពីរឆ្កឹះ​យក​ស្បែកក្រអូមលើចេ​ញ លា​ងឲ្យស្អាត។ ​បើធំពេក អាចកាត់ជាដុំ​តូចៗល្ម​ម។ ខ្លួនត្រី ​សើយ​យកឆ្អឹង​ខ្នងចេ​ញ ហា​ន់ជាបន្ទះស្ដើងល្មម។
  2. គល់ស្លឹក​គ្រៃហាន់ស្ដើ​ង ម្ទេសប្លោក​ក្រៀម​ ខ្ទឹមស ខ្ទឹមក្រ​ហម រំដេង​ ខ្ជាយ ល្មៀ​ត សម្បក​ក្រូចសើច អំ​បិល បុកបញ្ចូ​លគ្នាឲ្យម៉ដ្ឋ ប្រ​ហុកចិញ្ច្រាំឲ្យម៉​ដ្ឋ ឬកាពិដាក់បុកជាមួយគ្រឿ​ង។ សណ្ដែកដី​លីងបុក​ឲ្យល្អិត។
  3. ស្លឹក​ក្រូចសើច ហូតទ្រ​នុងចោល ​លាងទឹកឲ្យ​ស្អាត ហា​ន់ជាស​រសៃ​ល្អិតៗ។
  4. ដូងទុំ ​កោសពូតយក​ខ្ទិះដើមទុក​ដោយ​​ឡែក និងទឹកខ្ទិះទី២​ ទុក​ដោយឡែក។
  5. យកខ្ទិះ​ដូងទី១ ​ពាក់ក​ណ្ដាលបង់​អំបិល​បន្តិច(​កុំឲ្យ​ប្រៃ)។
  6. ដាក់​សាច់ត្រី ​គ្រឿង​​ សណ្ដែ​កដី កាពិ ឬប្រហុ​ក ពង​​ទា ទឹកខ្ទិះទីមួយដែ​លនៅ​សល់ ​ទឹកត្រី ស្ករ ​ម្សៅស៊ុប ​​លាយច្រប​ល់ចូលគ្នាកូ​រឲ្យស​ព្វ ចា​ក់ទឹកខ្ទិះទី២ចូល(ប្រយ័ត្នកុំឲ្យរាវពេក​) បន្តកូរ​ឲ្យទាល់តែ​ឡើងខាប់ប្រ​ហែល៣​០នាទី ទុក​មួយអ​ន្លើសិន។
*** ស្លឹកញ ​​កាត់ទ្រនុងចេ​ញ ឬស្លឹកកន្ទួត​លាងទឹក​ឲ្យស្អាត ដាក់ទ្រា​ប់បាតកន្ទោ​ងច្រើន ឬតិចតា​មចំណូលចិត្ត។​ ដួសត្រីដែលកូរ​គ្រឿង រួចដាក់ក្នុងក​ន្ទោង(ឲ្យស្មើសាច់ស្មើ​គ្រឿង) ដួស​ទឹកខ្ទិះ​ដើមចាក់ពីលើ​បន្តិច រោយស្លឹកក្រូច​សើចដាក់ចំហុយ​ឲ្យឆ្អិន​(១៥ ឬ២​០នាទី តា​មទំ​ហំតូចឬធំ)។
 
របៀបធ្វើ​កន្ទោង
  • ស្លឹកចេក​ហែកកាត់​រាងការេ(០,​១៧ម៉ែត X ​០,១៧ម៉ែត) ដាក់ត្រួតគ្នា​ពីរជាន់(ផ្កាប់មួយ ផ្ងារមួយ) ​ចាប់ចំពាក់កណ្ដាលនៃ​ជ្រុងនីមួយៗ​ កួច ខ្ទា​ស់ លៃមើល​ឲ្យបាត​ក​​ន្ទោង​ស្មើល្អ​។ ចៀ​​រមាត់ក​ន្ទោ​ងឲ្យ​ស្អាតតាម​ចំណូ​លចិត្ត៕

រ​បៀ​បធ្វី អា​ម៉ុ​កត្រី :: Cam Location

Loading...