របៀបធ្វើ អាម៉ុកសាច់មាន់

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ៥០០ក្រាមហាន់ស្តើងៗ​ល្មម(សាច់ភ្លៅ)
  • ពងមាន់ ២គ្រាប់ (គោះដាក់)
  • ខ្ទិះដូង ១ចានចង្កឹះកន្លះ ទុក​ពាក់​កណ្តាល​​ដាក់ពីលើ​​លាយ​ម្សៅមី ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយកន្លះ
  • គ្រឿងបុករួច ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ស្លឹកក្រូចសើច, ខ្ជាយ, ល្មៀត)
  • គ្រឿងបើមាន​ម៉ាស៊ីនកិន​​កាន់​តែល្អដាក់​ម្ទេសឆ្អើរចិញ្ច្រាំ​ជាមួយ​ខ្ទិះដូងកិនចូល
  • ស្ពៃក្តោបចិតចំណិត​តូចល្មម ១ចានគោម​តូចអាច​ថែម​បន្លែបាន (ស្ពៃក្រញ៉ាញ់ ឬស្លឹកខាត់ណា)
  • ជីនាងវង ១ចាន
  • ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ
  • ស្លឹកចេក កាច់បត់​ជាកន្ទោង ឬកូនចាន​ក៏បាន
  • ស្លឹកក្រូច​សើច និងម្ទេស​ហាន់​ទុកដាក់​ពី​លើ
វិធីធ្វើ
  1. ដំ​បូង​យក​សាច់​មាន់​ដាក់​ចូល​ក្នុង​ចាន​គោម​ធំមួយ​ បន្ទាប់​មក​យក ​គ្រឿង​, ខ្ទិះ​ដូង​, ម្ទេសឆ្អើរ, ទឹកត្រី, ម្សៅស៊ុបមាន់, ស្ករស និងពង​មាន់ដាក់​ចូល​។
  2. បន្ទាប់​មក​ច្របល់​ចូលគ្នា​ឱ្យគ្រឿង​ចូល​បាន​សព្វ​ល្អប្រហែលជា​ ២៥-៣០នាទី។
  3. បន្ទាប់​ពី ​២៥-៣០នាទីមក​យក​ស្លឹក​ចេក ឬ​កូន​ចាន​​រៀប​ដាក់​ជី ឬ​បន្លែ​តាម​​ចំណូល​ចូល​ចិត្ត​ រួច​ហើយ​យក​សាច់​មាន់​លាយ​គ្រឿង​សព្វ​ដាក់​ចូល​ត្រឹមកន្លះៗ។
  4. យក​វា​មក​ដាក់​ចំ​ហុយ​ឱ្យឆ្អិន​​​ប្រហែល​ជា​ ៣០​នាទី​​ បន្ទាប់​មក​យក​ខ្ទិះ​ដូង​ដាក់​ពី​លើ​ទុក​វា​ ២នាទី​ទៀត​អាច​យក​ចេញពី​ភ្លើង​បាន​ រួច​ហើយ​យក​ម្ទេស ​និង​ស្លឹក​ក្រូច​ដាក់​ពី​លើ​​អាច​ញ៉ាំ​បាន​ហើយ៕

របៀបធ្វើ អាម៉ុកសាច់មាន់ :: Cam Location

Loading...
Loading...