របៀបធ្វើ ណែមសាច់ត្រី (ណែមបាត់ដំបង)

Loading...
គ្រឿងផ្សំ
  • ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg
  • ស្ករស ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ
  • រំដេង ៣មើម
  • ខ្ទឹមស១មើម
  • ម្ទេស
  • ស្លឹកកន្ទួត (បើមាន)
  • ស្លឹកចេក (បើមាន) ទុកខ្ចប់
  • ថង់ប្លាសស្ទិចទុកច្រក
វិធីធ្វើ
  1. បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
  2. ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
  3. លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។
  4. ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
  5. ទុក២ថ្ងៃ ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕

របៀបធ្វើ ណែមសាច់ត្រី (ណែមបាត់ដំបង) :: Cam Location

Loading...
Loading...