របៀបធ្វើ មាន់ស្ពៃខៀវ

Loading...
គ្រឿងផ្សំ
  • ស្ពៃខៀវ , មាន់ស្រែ
  • ប្រេងល្ង , ប្រេងខ្យង
  • ខ្ទឹមស (ខ្ទឹមបំពង)
  • ស្ករស
របៀបធ្វើ
  1. ស្ពៃខៀវចិតយកតែគល់លាងទឹកអោយស្អាត រួចស្រុសទឹកអោយឆ្អិនល្មម ហើយស្រង់យកទៅត្រាំទឹកកកប្រហែល15នាទីដើម្បីអោយស្ពៃនៅខៀវនិងស្រួយ រួចស្រង់វាទុក អោយស្រក់ទឹក។ 
  2. មាន់លាងទឹកអោយស្អាត យកទៅស្ងោរអោយឆ្អិន រួចស្រង់វាទុកអោយត្រជាក់ប៉ះយកតែសាច់។
  3. យកប្រេងល្ង ប្រេងខ្យង ខ្ទឹមសបំពង ស្ករស លាយបញ្ចូលគ្នាអោយសព្វ រួចយកពាក់កណ្តាល ទៅប្រលាក់ជាមួយមាន់ដែលបានបេះរួច និង ពាក់កណ្តាលទៀតប្រលាក់ជាមួយនឹង ស្ពៃខៀវដែលបានស្រុះរួច។
  4. បន្ទាប់មកយកសាច់មាន់ និងស្ពៃដែលប្រលាក់ហើយទៅតំរៀបក្នុងចានរុំផ្លាស់ស្ទីកអោយជិតយកទៅក្លាសេក្នុងទូរទឹកកកអោយត្រជាក់ល្មមជាកាស្រេច។
** ទទួលទាន ជ្រលក់ ជា១ទឹកសុីអូវ ម្ទេស ដើម្បីបន្ថែមរសជាតិ 
 

របៀបធ្វើ មាន់ស្ពៃខៀវ :: Cam Location

Loading...