របៀបធ្វើ ញាំមឹក

Loading...
គ្រឿងផ្សំ
  • មឹក(ធំៗ) ៣ ហាន់ជាបន្ទះៗតូចល្មម
  • គល់ស្លឹកគ្រៃ ២ដើម ហាន់ស្តើងៗ
  • ខ្ទឹមក្រហម ៥ ហាន់ស្តើងៗ
  • ដើមខ្ទឹម ២ដើម ហាន់ល្អិតៗ
  • ជីតាំងអោ ២ដើម ហាន់ល្អិតៗ
  • ជីអង្កាម
  • ម្ទេស ១០គ្រាប់
  • ខ្ទឹមស ១០កំពឹស
  • ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ម្ទេសជ្រក់ ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
របៀបធ្វើ
  1. បុកម្ទេស និងខ្ទឹមសអោយម៉ត់ រួចដួសដាក់ក្នុងចានមួយ សឹមដាក់ស្ករ ទឹកត្រី ម្ទេសជ្រក់ និងទឹកក្រូចឆ្មារចូលកូអោយសព្វទុកមួយអន្លើ។
  2. ដាំទឹកអោយពុះ រួចដាក់មឹកចូលស្ងោអោយឆ្អឹន សឹមស្រង់ដាក់ត្រាំក្នុងចានទឹកកក ទុកចោលប្រហែល១នាទី។
  3. យកមឹកដាក់ក្នុងចានមួយ រួចដាក់ទឹកត្រីចូលកូអោយសព្វល្អ សឹមដាក់គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកជី និងស្លឹកខ្ទឹមច្របល់អោយសព្វ ជាការស្រេច៕
Spicy Squid Salad
 
  • 3 squids
  • 2 lemongrasses (sliced)
  • 5 shallots (sliced)
  • 2 tbsp of spring onion (chopped)
  • 2 tbsp coriander leaves (chopped)
  • 10 mint leaves
  • 10 bird chilies
  • 10 garlic clove
  • 2 tbsp of fish sauce
  • 4 tbsp of lime juice
  • 1 tbsp of chili paste
  • 1 tbsp of sugar
 
  1. Prepare sauce by place the chilies and garlic in a pestle and mortar pound them until roughly. Set aside.
  2. Add the chili paste, sugar, fish sauce and lime juice. Mix well.
  3. Score and cut the squid into bite size pieces.
  4. Heat water in a pot until boiling then add prepared squid and scald it in boiled water until cooked. Removed and plunge into ice bowl. Mix the squid with dressing salad, lemongrass, shallot, coriander leaves, spring onion and mint leaves stir until all ingredients mixed well. Ready to serve. 

របៀបធ្វើ ញាំមឹក :: Cam Location

Loading...
Loading...