របៀបធ្វើ ញាំពងមាន់

Loading...
គ្រឿងផ្សំ
  • ពងមាន់ ៣ទៅ៤គ្រាប់
  • ប្រេងឆា ១កូនចានចង្កិះ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
  • ប៉េងប៉ោះ ទុំ ១ផ្លែ
  • ត្រសក់ ១ផ្លែ
  • ខ្ទឹមបារាំង ១ដុំតូច
  • ជីចិន ៣ដើម
  • ស្លឹកខ្ទឹម ១ដើម
  • ម្ទេស
របៀបធ្វើ
  1. ដាំប្រេងឆាអោយក្តៅ គោះពងមាន់ចៀន ម្តងមួយគ្រាប់ (ចៀនទាំងមូល) អោយឆ្អឹនល្អ រួចស្រង់ចេញទុកអោយច្រោះខ្លាញ់ សឹមយកទៅហាន់ជាដុំធំល្មម។
  2. ហាន់បន្លែ ជី និងស្លឹកខ្ទឹមជាចំនិតតូចៗ និងស្តើងៗ។
  3. លាយស្ករ ទឹកត្រី ទឹកក្រូចឆ្មារ និងម្ទេសអោយសព សឹមដាក់ ខ្ទឹមបារាំង ប៉េងប៉ោះ ត្រសក់ និងពងមាន់ចៀនចូលកូអោយសព រួចដាក់ ជីចិន និងស្លឹកខ្ទឹមចូលកូអោយសពល្អ ជាការស្រេច៕
Spicy Fried Egg Salad
 
  • 3-4 eggs
  • 1 cup of palm oil
  • 2 tbsp of fish sauce
  • 1 tsp of sugar
  • 4 tbsp of lime juice
  • 1 tomato
  • ½ of onion
  • 2 of cucumbers
  • 10 red chilies
  • 2-3 Chinese celery
  • 1 spring onion
 
  1. Heat palm oil over high heat and fried egg until cook. Set aside. Cut fried egg into well pieces.
  2. Slice and cut onion, tomato, cucumber, red chilies, Chinese celery and spring onion.
  3. Mix sugar, fish sauce, lime juice and red chilies well. Add onion, cucumber, tomato, fried egg, Chinese celery and spring onion. Mix well. Ready to serve. 

របៀបធ្វើ ញាំពងមាន់ :: Cam Location

Loading...
Loading...