របៀបធ្វើ ឡាប​សាច់គោ

គ្រឿងផ្សំ
  • សាច់គោ ៥០០ក្រាមហាន់​ស្តើងល្មម
  • រំដេងហាន់ល្អិតៗ ១ស្លាបព្រាបាយ
  • គល់​ស្លឹកគ្រៃ​ហាន់ ២-៣ស្លាបព្រាបាយ
  • ខ្ទឹមស ៤កំពឹសហាន់​ល្អិតៗ
  • ខ្ទឹមក្រហម ១ដុំធំហាន់ចំណិតតូចល្មម
  • ស្ករស ១ស្លាបព្រាបាយកន្លះ
  • ទឹកត្រី ២ស្លាបព្រាបាយកន្លះ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ៣-៤ស្លាបព្រាបាយ
  • ម្ទេសហាន់ ដាក់​តាម​ចំណូល​ចិត្ត
  • អង្ករលីងម៉ត់ ៣-៤ស្លាបព្រាបាយ(អង្ករដំណើប)
  • ជីគ្រប់មុខ ដាក់​តាម​ការ​ចូល​ចិត្ត
  • ត្រប់​ស្រួយ ៤-៥ផ្លែ​ចិតជា​ចំណិត​ដាក់​រៀប​ក្នុង​ចានរាប​ស្មើ
វិធីធ្វើ
  1. មុន​ដំ​បូង​​ត្រូវ​​យក​ឆ្នាំង​ខ្ទះ​ដាក់​លើ​ភ្លើង​ បន្ទាប់​មក​យក​ទឹក​កន្លះ​កូន​ចាន​ចាក់​ចូល​រួច​ទុក​ឲ្យ​ពុះ។
  2. យក​សាច់​គោ​ហាន់​រួច​ដាក់​ចូល​ឆា​ជា​មួយ​នឹងទឹក​ទទេនោះរហូត​ទាល់​តែ​​​ សាច់ឆ្អិន តែមិន​បាច់​ឆ្អិន​ពេក​ទេ​ រួច​ហើយ​ដួស​ដាក់​ក្នុង​ចាន​ធំ​មួយ។
  3. បន្ទាប់​មក​ចាប់​ផ្តើម​​ដាក់​គ្រឿងផ្សំ​ចូលមាន អំបិល,​ រំដេង, គល់​ស្លឹក​គ្រៃ, ខ្ទឹមស, ខ្ទឹម​ក្រហម, ស្ករស, ប៊ីចេង, ទឹកត្រី, ទឹកក្រូចឆ្មា, ម្ទេស និងអង្ករលីង រួច​ច្របល់​ចូល​គ្នា​ឲ្យ​ចូល​រស់​ជាតិ។
  4. បន្ទាប់​ពី​នោះ​មក​យក​ជី​គ្រប់​មុខ​ដាក់​ចូល​ច្របល់បីទៅ​បួន​​ត្រ​ឡប់​ទៀត ​ភ្លក់​មើល​​​ស្ទើរ​អ្វី​ថែម​តាម​ចំណូល​ចិត្ត​ រួច​ដួស​ដាក់​ក្នុង​ចាន​​ដែល​បាន​រៀប​ត្រប់​ស្រួយ​ជា​ការ​ស្រេច៕

របៀបធ្វើ ឡាប​សាច់គោ :: Cam Location

Loading...