របៀបធ្វើ បុកត្រីឆ្អើរ​អំពិលទុំ

Loading...
គ្រឿងផ្សំ
  • ត្រីឆ្អើរ 
  • ខ្ទឹមស 
  • ខ្ទឹមក្រហម 
  • ម្ទេសទុំ 
  • ប្រហុក 
  • អំពិលទុំ 
  • ស្ករត្នោត 
  • ខ្លាញ់ជ្រូក
របៀបធ្វើ
  1. កំដៅត្រីឆ្អើរអោយស្រួយ ហើយបុកអោយម៉ត់ ចំនួនកន្លះចានចង្កឹះ។
  2. ចិញ្ច្រាំខ្ទឹមស ៥ក្លែប ខ្ទឹមក្រហម ៥ក្លែប លីងជាមួយខ្លាញ់អោយឈ្ងុយ។
  3. ដាក់ស្ករត្នោត ១ស្លាបព្រាបាយ  ហើយ​លីងអោយឈ្ងុយ។
  4. ដាក់ប្រហុកមួយស្លាបព្រាបាយ ចូល លីងអោយឈ្ងុយ រួចបន្ថយភ្លើង។
  5. ដាក់អំពិលទុំកន្លះស្លាបព្រាចូល តែកុំអោយច្រើនពេក ប្រយ័ត្នជូរជ្រុល។ បើស្ងួត​ពេកចាក់ទឹក​បន្តិច​ចូលបន្តិច ហើយ​កូរអោយ​ពុះសព្វ ចូល​ជាតិគ្នា​ទើបលើក​ចុះពីភ្លើង។
  6. ចាក់ត្រីឆ្អើរចូល​កូរអោយសព្វ ហើយ ភ្លក្ស​កែកុនរសជាតិ​តាម​ចំណូលចិត្ត។
  7. បើចង់​ឆ្ងាញ់​អាចលីងម្ទេស ៤-៥គ្រាប់ ដាក់ទាំងមូលក៏បាន​ហាន់ល្អិតៗ ដាក់ជាមួយក៏បាន​តាមចំណូលចិត្ត។
  8. អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី ស្លឹកខ្ទឹម ជីរ សណ្តែកគួរ ជាដើម៕

របៀបធ្វើ បុកត្រីឆ្អើរ​អំពិលទុំ :: Cam Location

Loading...
Loading...