របៀបធ្វើ ប្រហុក​នួននាង

Loading...
គ្រឿង
  • ខ្ទឹមស
  • ខ្ទឹមក្រហម
  • ខ្ទឹមបារាំង
  • ខ្ទឹមបំពង់
  • ម្ទេសផ្លោកក្រហម
  • ម្ទេសខ្មាំង ឬម្ទេសហឡូពីណូ
  • ប៉េងប៉ោះពងចាប
  • ពងទា
  • សាច់ជ្រូកចិញ្ច្រាំ
  • ប្រហុក
  • ខ្លាញ់ 
  • ស្ករ
វិធីផ្សំ
  1. លីងសាច់​ជ្រូកអោយស្ងួត​អស់ទឹក រួច​ដួសទុកមួយ​អន្លើ។
  2. ដាក់ខ្លាញ់ លីង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងចិញ្ច្រាំ ខ្ទឹមបំពង់​ហាន់ល្អិតៗ ម្ទេសផ្លោកទុំ ម្ទេសខ្មាំង ឬម្ទេសហឡូពីណូ អោយ​ឈ្ងុយ ហើយ​យកមក​បុកចូលគ្នា។
  3. ដាក់ខ្លាញ់ លីងគ្រឿង​ដែលបុកបាននោះ ជាមួយប្រហុក អោយឈ្ងុយ។
  4. ចាក់សាច់​ជ្រូកចូល ដាក់​ស្ករចុងស្លាបព្រាកាហ្វេ (កុំដាក់អោយ​ផ្អែមដូច​ប្រហុកខ្ទិះ) កូរ​អោយសព្វ។
  5. ភ្លក់រស​ជាតិប្រៃផ្អែម ថែមថយ តាមស្រឡាញ់ រួចហើយ​គោះពងទា ដាក់ចូល កូរអោយ​សព្វ រហូតដល់​ចេញពណ៌ល្អ។
  6. ដាក់ប៉េងប៉ោះចូល បួនដប់ កូរអោយសព្វ។
  7. ពេល​ដួសបរិភោគ អាច​ថែមស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ឬជីរក្រហម តាម​ចំណូលចិត្ត ឬមិន​បាច់ដាក់​ក៏បាន។
  8. បើមិនជូរ​ទេ អាចច្របាច់​ក្រូចឆ្មារ​ថែម៕

របៀបធ្វើ ប្រហុក​នួននាង :: Cam Location

Loading...
Loading...