របៀបធ្វើ​ ម្ទេសជ្រក់

Loading...
គ្រឿងផ្សំ
  • ម្ទេសដៃនាង ១គីឡូកន្លះ (ទង់ចេញកុំឲ្យ​ល្វីង)
  • ទឹកខ្មេះ ២៤០មីលីលីត្រ
  • ខ្ទឹមស ១ចានចង្កឹះ
  • ទឹកត្រី កន្លះ​ចានចង្កឹះ​
  • ស្ករស ២ស្លាប​ព្រាបាយ
  • អំបិល ១ស្លាប​ព្រាកាហ្វេ
  • ទឹក ៦០០មីលីលីត្រ
វិធីធ្វើ
  1. មុន​ដំបូង​​ដាក់​ដាំ​ទឹក​ឲ្យ​ពុះចាក់​​ម្ទេស​ចូល​​ទុក​ប្រ​ហែល​ ២នាទី​។
  2. បន្ទាប់​ពី​ ២នា​ទី​មក​លើ​វា​ចេញ​ចាក់​​ដាក់​ក្នុង​កញ្ជ្រែងទុក​ឲ្យ​​ត្រ​ជាក់​ ហើយស្ងួត។
  3. យក​ឆ្នាំង​មួយ​​ដាក់​ទឹក, ទឹកខ្មេះ,​​ ទឹកត្រី, ស្ករស និង​អំបិល​​ចូល​ រួច​​យក​វា​ដាក់​ដាំ​ឲ្យ​ពុះ​ទុក​ឲ្យ​រលាយ​ប្រហែល​ជា​ ៥នាទី​​លើក​ចេញ​ទុក​​ឲ្យ​ត្រ​ជាក់​។
  4. យក​ម៉ាស៊ីន​កិន​ដាក់​ម្ទេស​ ជា​មួយ​​ទឹក​ដាំ​ទុក ​​(ទុក​ឲ្យ​​ត្រ​ជាក់​) និង​ខ្ទឹម​ស​​​ចូល​រួច​​កិន​ឲ្យ​ម៉ត់ប្រហែលជា ៦វិនាទី ឬ​តាម​ដែល​ចង់​​បាន​ម៉ត់​ល្មម​ ឬម៉ត់ខ្លាំង។
  5. បន្ទាប់​ពី​កិន​រួច​រាល់​ហើយ​យក​ក្រឡរថ្ម​​មក​ដាក់​​ច្រក​ម្ទេស​ចូល ​(កុំ​យក​ក្រឡរ​​ជ័រ​នៅ​ពេល​ទុក​យូរ​អាច​​ធំខ្លិន​ជ័រ​) ទុក​វា​ឲ្យ​ត្រ​ជាក់​​ចាំ​គ្រប​គំ​រប​ ពេល​ដែល​​នៅ​ក្តៅ​គ្រប​​ទៅ​​អាច​ដុះ​ផ្សិត​​ខូច​​បាន៕​

របៀបធ្វើ​ ម្ទេសជ្រក់ :: Cam Location

Loading...
Loading...