របៀបធ្វើ ញាំ​សាច់ជ្រូក​បីជាន់​ជាមួយ​បង្គា

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូកបីជាន់ ២០០ក្រាម​ស្ងោរឆ្អិន​ហាន់​ចំណិតស្តើងៗល្មម​
  • បង្គា ២០០​ក្រាម​ស្ងោរឆ្អិន បេះជាដុំៗតូចល្មម
  • ស្ពៃក្តោប ១០០ក្រាមចិត​សសៃល្អិតៗ
  • សណ្តែកបណ្តុះ ១០០ក្រាម
  • ត្រសក់ ២ផ្លែចិតស្តើងៗ
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • សណ្តែកដីលីង ២ស្លាបព្រាបាយ (បុក)
  • ម្ទេសប្លោកទុំ ១ផ្លែតូចចិតចំណិតស្តើងៗ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ស្ករស កន្លះស្លាបព្រាបាយ
  • ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ទឹកខ្មេះ ២ស្លាបព្រាបាយ​ ឬបន្ថែម​បន្ថយ​តាម​ចំណូល​ចិត្ត 
វិធីធ្វើ
  1. មុន​ដំ​បូង​យក​ចានគោម​​មួយ​មក​​ដាក់លាយគ្រឿង​ផ្សំ​ចូល​​ ស្ករស, ទឹកត្រី, ទឹកខ្មោះ, ប៊ីចេង, អំបិល, ខ្ទឹមស និងដាក់​ទឹក​ឆ្អិននៅក្តៅចូល​បន្តិច រួចកូរឲ្យ​រលាយ​ទុកដោយ​ឡែកសិន។
  2. បន្ទាប់​មក​យក​ចាន​គោមធំ​មួយ​ដាក់​​ស្ពៃ​ក្តោប, ត្រសក់, ម្ទេ​ស, បង្គា,សាច់ជ្រូកចូល ជាមួយគ្រឿង​ផ្សំ​ដែល​លាយ​​ទុក​ក្នុង​​ចាន​គោម​ ​ដាក់​ស្មាន​មើល​សិន​ រួច​ភ្លក់​ថែម​តាម​ចំ​ណូល​ចិត្ត។
  3. បន្ទាប់​មក​ទៀត​​ដាក់​សណ្តែក​ដី​លីង​ចូល​ ១ស្លាបព្រាបាយ ច្របល់​ចូល​គ្នា​ រួច​ហើយពេល​ដែលដួស​ញ៉ាំ​រោយ​សណ្តែក​ដី​លីង​ពីលើ​​បន្ថែម​ទៀត​ជា​ការ​ស្រេច៕

របៀបធ្វើ ញាំ​សាច់ជ្រូក​បីជាន់​ជាមួយ​បង្គា :: Cam Location

Loading...
Loading...