របៀបធ្វើ ជ្រក់បន្លែគ្រប់មុខ

Loading...
គ្រឿងផ្សំ
  • អំបិល ១៧ក្រាម
  • ផ្កាខាត់ណា កន្លះគីឡូ
  • ការ៉ុត ២ខាំ
  • ត្រសក់ ២ខាំ
  • ម្ទេសហាវៃ ២ខាំ
  • ខ្ញី កន្លះខាំ
  • ខ្ទឹមក្រហម ៧ដុំ
  • ខ្ទឹមស ៤កំពឹស
  • ម្ទេស ១០
  • ទឹក ៤០០មីលីលីត្រ
  • ទឹកខ្មេះ ១៥០មីលីលីត្រ
  • ស្ករ ១ខាំកន្លះ
របៀបធ្វើ
  1. ហាន់ខាត់ណាជាដុំតូចល្មម (ហាន់ដូចឆា)។ ត្រសក់ ហាន់ជាចង្វាមូល ឬ ហាន់ទទឹកជាដុំស្តើងល្មម។
  2. ហាន់ការ៉ុតទទឹក ជាដុំៗស្តើងល្មម។ ម្ទេសហាវៃហានជាដុំៗខ្លីៗ។ ខ្ញីហាន់ជាបន្ទះស្តើងៗ។
  3. ខ្ទឹមស ហាន់ជាបន្ទះស្តើងៗ។ ខ្ទឹមក្រហម ពុះជាពីរៗ។
  4. ក្រោយហាន់បន្លែរួចយកវាទៅច្របល់ជាមួយអំបិល ១០ក្រាម(ច្របល់តិចៗ) រួចទុកចោលប្រហែល ២៥នាទី រួចយកទៅលាងទឹកអោយស្អាត និងទុកអោយច្រោះទឹក។
  5. លាយទឹកដាំពុះជាមួយទឹកខ្មេះ ស្ករ និងអំបិល ៧ក្រាម កូអោយលាយស្ករ ទុកអោយត្រជាក់។
  6. យកបន្លែទៅដាក់ក្នុងកែវថ្ម រួចចាក់ទឹកដាក់ពីលើអោយលិចបន្លែ ពីរថ្ងៃក្រោយអាចយកមកទទួលទានបាន៕

របៀបធ្វើ ជ្រក់បន្លែគ្រប់មុខ :: Cam Location

Loading...
Loading...