របៀបធ្វើ ប្រហុកគ្រឿងដុត

Loading...
គ្រឿងផ្សំ
  • គ្រឿងបុក (ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសទុំ ស្លឹកក្រូច រមាត អំពិលខ្ចីបីគួរ) ៣ស្លាបព្រាបាយ 
  • សាច់ត្រី ៣ខាំ 
  • ប្រហុក ចិញ្រ្ចាំ ១ស្លាបព្រា បាយ
  • ស្លឹកម្រះព្រៅមួយក្តាប់
  • ស្ករ ១ស្លាបព្រាការហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាការហ្វេ
របៀបធ្វើ 
  1. លាយគ្រឿងទាំងអស់ចូលគ្នាអោយសព្វ ហើយដាក់ខ្ចប់ស្លឹកចេក ត្បុតអាំងភ្លើងចំនួន២០នាទី។
  2. ពេលឆ្អិន បរិភោគជាមួយអន្លក់ ត្រសក់ សណ្តែកគួរ ត្រប់ ផ្កាកំប៉ោក ផ្កាស្នោចៀន ឬ ស្រុះ ឬ ស្រស់ ត្រសក់ពស់ ត្រឡាចខ្ចី ផ្កាខាត់ណាខៀវ ឬផ្កាខាត់ណាស ជាដើម។

របៀបធ្វើ ប្រហុកគ្រឿងដុត :: Cam Location

Loading...
Loading...