របៀបធ្វើ បុកម្ទេស

Loading...
គ្រឿងផ្សំ
  • ត្រីអាំង (សាច់) ១កូនចានចង្កិះ
  • ប្រហុក (អាំង) ៥ចង្វា
  • ម្ទេសទុំ
  • ខ្ទឹមស ៥កំពឹស
  • ខ្ទឹមក្រហម ៣ដុំ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • អំបិលបន្តិច
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
របៀបធ្វើ 
  • លីងម្ទេស ខ្ទឹមស និងខ្ទឹមក្រហមអោយឈ្ងុយ រួចបុកអោយម៉ត់។
  • ដាក់ត្រីអាំង និងប្រហុកចូលជាមួយ រួចម៉ុកអោយម៉ត់ សឹមដាក់ស្ករ អំបិល និងម្សៅស៊ុបចូលបុកអោយរលាយគ្រឿង រួចដាក់ទឹកត្រី និងទឹកក្រូចឆ្មា ចូលច្របល់អោយសព្វជាការស្រេច៕
+++ ទ្រាប់ជាមួយអន្លក់ខ្ចី បរិភោគជាមួយបាយស ឬ បាយក្តាំង
 

របៀបធ្វើ បុកម្ទេស :: Cam Location

Loading...
Loading...