របៀបធ្វើ អាម៉ុកខ្យង

Loading...
គ្រឿងផ្សំ
  • ខ្យង១គីឡូក្រាម
  • សាច់ជ្រូកបីជាន់១ខាំ
  • សណ្ដែកដី
  • ម្ទេសឆ្អើរ
  • ខ្វះដូង
  • គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)
  • កាពិ
  • ប្រេងខ្យង
  • គ្រាប់ជម្ពូឆាយកខ្ទិះ
  • ស្លឹកកន្ទួត
  • ស្លឹកក្រូចសើច
  • ពង់មាន់
វិធីធ្វើ
  1. យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។ ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។ 
  2. បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំនិងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។ 
  3. ជំហាន បន្ទាប់ ត្រូវយកស្លឹក កន្ទួតទៅ ទ្រាប់សាច់ដែលឆាជា មួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។ប៉ុណ្ណឹង នៅមិនទាន់រួចរាល់ទេ។ 
  4. ប្រិយមិត្តត្រូវចាក់ ទឹកខ្ទិះដែលឆាបញ្ចូល គ្នាជាមួយពងមាន់, ម្ទេសនិងស្លឹក ក្រូចសើច ទៅស្រោចពីលើខ្យង ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយ ប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕

របៀបធ្វើ អាម៉ុកខ្យង :: Cam Location

Loading...
Loading...