របៀបធ្វើ ឡាបសាច់មាន់

គ្រឿងផ្សំ
  • សាច់មាន់ ៥ខាំ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយកន្លះ
  • អំបិលបន្តិច
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • អង្ករលីង ៣ស្លាបព្រាបាយ (ម៉ត់)
  • គល់ស្លឹកគ្រៃ ហាន់ល្អិតៗ ២ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា ៥ស្លាបព្រាបាយ
  • ស្លឹកក្រូច ៣សន្លឹក ហាន់ជាសរសៃៗ
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ ៣ស្លាបព្រាបាយ
  • រំដេង ហាន់ល្អិតៗ ២ស្លាបព្រាបាយ
  • ខ្ទឹមក្រហាម ១ដុំ ហាន់ស្តើងៗ
  • ម្ទេស និង ជី (ជីរណា ជីនាងវង) ហាន់ខ្លីៗ
របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់សាច់មាន់ស្ងោអោយឆ្អឹន រួចប៉េះជាដុំតូចៗ (យកតែសាច់)។
  2. លាយគ្រឿងផ្សំទាំងអស់ (លើកលែងតែជី)ជាមួយសាច់អោយសព្វល្អ ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ស្លឹកជីពីលើ ច្របល់អោយសព្វ ជាការស្រេច៕

របៀបធ្វើ ឡាបសាច់មាន់ :: Cam Location

Loading...