ប្រហុកគ្រឿងក្រសាំងខ្ចប់ស្លឹកចេក

គ្រឿងផ្សំ
  • ប្រហុក ៣-៤ស្លាបព្រាបាយ​ ចិញ្ច្រាំឲ្យម៉ត់
  • សាច់ជ្រូក ២០០ក្រាម ចិញ្ច្រាំ​ឲ្យល្អិតតូចៗ
  • គល់ស្លឹកគ្រៃ ៣-៤ស្លាបព្រាបាយហាន់ស្តើងៗ 
  • រំដេង ១ដុំហាន់
  • ក្រសាំង កន្លះកូនចាន ឆ្កឹះយកសាច់
  • ខ្ទឹមស ៥កំពឹសហាន់
  • ខ្ទឹមក្រហម ១ដុំហាន់
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ចុងស្លាបព្រា
  • ម្ទេស តាម​ការ​ចូលចិត្ត
  • ស្លឹកចេក និងក្រដាសអាលុយមីញ៉ូម
  • ដាក់ល្មៀត​បន្តិច ប្រសិនបើចង់បាន​ពណ៌​ 
 វិធីធ្វើ
  1. មុន​ដំបូង​យក​សាច់​ជ្រូក​មក​​ដាក់​ចិញ្ច្រាំ​ ​ជា​មួយ​ប្រហុក, ក្រសាំង, គល់​ស្លឹក​គ្រៃ, ខ្ទឹមស, ​ខ្ទឹមក្រហម, រំដេង, ម្ទេស, ស្ករស និង​ប៊ីចេងម្តង​ទៀតឲ្យ​ម៉ត់ចូលគ្នា។​
  2. បន្ទាប់​មក​យក​វា​​ដាក់​ខ្ទប់​ជា​មួយ​ស្លឹក​ចេក​ រួច​ហើយ​ខ្ទប់​ជា​មួយ​ក្រដាស​អា​លុយ​ម៉ញ៉ូម​មួយ​ជា​ន់​ទៀត​​យក​ទៅ​ដាក់​ដុត​ ​ឲ្យ​ឆ្អិន​ជា​ការ​ស្រេច៕

ប្រហុកគ្រឿងក្រសាំងខ្ចប់ស្លឹកចេក :: Cam Location

Loading...