របៀបធ្វើ បុកពោតបន្លែគ្រប់មុខ

Loading...
គ្រឿងផ្សំ
  • ពោត ១ផ្លែ ចិត​យក​សាច់
  • ត្រសក់ ១ផ្លែចិតជាចំណិត​វែង ៣ថ្នាំងដៃ
  • សណ្តែកគួរ ២គួរ កាត់ ២ថ្នាំងដៃ
  • ការ៉ុត ១ចំហៀងផ្លែ សាប់​ចិតជា​សរសៃវែង ឬឈូស​
  • បង្គាក្រៀម បន្តិច
  • ក្រូច ២-៣ចំណិត
  • ​ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ចុង​ស្លាបព្រា
  • ខ្ទឹមស ២កំពឹស
  • សណ្តែកដីលីង ៣ស្លាបព្រាបាយ
  • ស៊ុតស្ងោរឆ្អិន ២គ្រាប់​ចិតជា​ចំណិតកុំ​តូច​ពេក​
  • ប៉េងប៉ោះ ១ផ្លែ​ចិតជាដុំ
  • ម្ទេស​ ដាក់​តាម​ចូល​ចិត្ត
វិធីធ្វើ
  1. ដំបូង​យក​ខ្ទឹមស, ម្ទេស, បង្គាក្រៀម, សណ្តែកគួរ ​ដាក់​ចូល​ក្នុង​ត្បាល់​រួច​បុក​ ពេល​ដាក់​មួយ​មុខបុក​បន្តិច​ៗ បុក​​តែ​ប៉ុន្មាន​​មុខ​​​​នឹងចូល​សិន​។
  2. បន្ទាប់​មក​ទៀត​​ដាក់​ប៉េង​ប៉ោះ​, ទឹក​ត្រី, ស្ករស, ប៊ីចេង និង​ច្រ​បាច់​ក្រូច​ឆ្មា​ដាក់​បុក​វា​ថើរៗ​​បន្តិច​ទៀត។
  3. យក​ត្រ​សក់, ​ការ៉ុត​, ពោត និង​សណ្តែក​ដី​លីង​ដាក់​ចូល​​បុក​បន្តិច​ រួចចូក​​ត្រ​ឡប់​វា​ចូល​គ្នា​ឱ្យសព្វ​ដួស​ដាក់​ចាន​យក​ពង​ទា​រៀប​ដាក់​ពីលើ ​ជា​ការ​ស្រេច៕
 

របៀបធ្វើ បុកពោតបន្លែគ្រប់មុខ :: Cam Location

Loading...
Loading...