របៀបធ្វើ ជ្រក់ត្រប់ស្រួយ

Loading...
គ្រឿងផ្សំ
  • ត្រប់ស្រួយ ៥០០ក្រាម​
  • រំដេង ១ដុំហាន់ជាចំណិតស្តើង
  • ខ្ទឹមស ៤កំពឹសចិតចំណិត
  • ម្ទេស ២ផ្លែហាន់
  • ក្រូចឆ្មា ២ផ្លែ
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ស្ករស ៣-៤ស្លាបព្រាបាយ
  • ទឹកត្រី ៣-៤ស្លាបព្រាបាយ
វិធីធ្វើ
  1. ដំ​បូង​ត្រូវ​យក​ត្រប់​ទាំង​មូល​មក​ដាក់​ត្រាំក្នុង​ទឹក​ក្តៅ លាយជាមួយ​អំបិល​​ ​ រួច​ហើយ​​​ទុក​រហូត​ទាល់​​តែ​ទឹក​ត្រជាក់។
  2. យក​​ត្រប់​មក​ពុះ ឬ​ចិតជា​ពីរ​ ឬ​ជាបី​ទៅ​តាម​ត្រប់ ​រួច​ហើយ​ដាក់​ចូល​ក្នុង​ទឹក​អំ​បិល​​នោះ​វិញ​ទុក​ប្រហែល​ជា​ ១៥ ​នាទី យក​ទៅស្រុះទឹក​ក្តៅ​ម្តង​ទៀត​ បន្ទាប់​មក​ទុក​ឱ្យ​ស្រស់​ទឹក។
  3. បន្ទាប់​មក​ទៀត​យក​ត្រប់​មក​លាយ ស្ករស, ទឹក​ត្រី,ទឹក​ក្រូច​ឆ្មា ឱ្យ​សព្វ​ រួច​ហើយ​យក​រំ​ដេង, ខ្ទឹមស និងម្ទេស​​ដាក់​ចូល​​លាយ​ចូល​គ្នា​ម្តង​ទៀត។
  4. យក​កែវ ឬក្រឡ​​ដាក់​ត្រប់​ដែល​លាយ​គ្រឿង​រួច​ចូល​​​គ្រប​ឱ្យ​ជិតទុក​ប្រ​ហែល​ជា​ ៣០​ នា​ទី​ អ្នក​អាច​យក​វា​មក​ញ៉ាំ​បាន​ហើយ៕

របៀបធ្វើ ជ្រក់ត្រប់ស្រួយ :: Cam Location

Loading...