របៀបធ្វើ យីហ៊ឺ បីរសជាតិ

Loading...
គ្រឿងផ្សំ
  • យីហ៊ឺ 
  • បង្គាក្រៀម 
  • ខ្ទឹមស 
  • ខ្ទឹមក្រហម 
  • ជ្រក់គល់ខ្ទឹម 
  • ម្ទេសដៃនាង 
  • ជីររណារ 
  • ជីរនាងវង 
  • សាលាដ 
  • ការ៉ុត 
  • ក្រូចឆ្មារ 
  • គល់ស្លឹកគ្រៃ 
  • ម្សៅស៊ុប 
  • ស្ករស
វិធីធ្វើ
  1.  វិធីធ្វើគឺដំបូងត្រូវដុតយីហ៊ឺឲ្យក្រៀមល្មម រួចហែកបេះជាសរសៃៗ។
  2. បង្គាក្រៀមត្រូវត្រាំទឹកឲ្យរីក រួចពូតឲ្យស្ងួត។
  3. គល់ស្លឹកគ្រៃ ខ្ទឹមស និងខ្ទឹមក្រហមត្រូវហាន់ស្ដើងៗ។
  4. បន្ទាប់ពីរៀបរយគ្រឿងផ្សំរួច ត្រូវចាប់ផ្ដើមយកសរសៃយីហ៊ឺ បង្គាក្រៀម គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ជីររណារ ជីរនាងវង និងជ្រក់គល់ខ្ទឹមមកច្របល់ចូលគ្នាដោយបន្ថែមស្ករស ម្សៅស៊ុប ហើយច្របាច់ក្រូចឆ្មារចូលបន្តិច។
  5. ចុងក្រោយ គ្រាន់តែរៀបសាលាដ និងចំណិតការ៉ុតដាក់ចាន រួចដួសញាំដាក់ពីលើជាការស្រេច។
***យីហ៊ឺបីរសជាតិនេះជាប្រភេទគ្រឿងក្លែមមានរសជាតិជូរអែមហឹរតិចៗ
 

របៀបធ្វើ យីហ៊ឺ បីរសជាតិ :: Cam Location

Loading...
Loading...