របៀបធ្វើ ខាត់ណាទឹកភ្នែក

គ្រឿងផ្សំ
  • សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ
  • ខាត់ណា កាតលជាកង់ៗ
  • ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច
  • ក្រូចឆ្មា
  • ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង
វិធីធ្វើ
  1. ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចានដែលត្រូវទទួលទាន អោយបានស្អាត។
  2. ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង ( តែមួយភ្លែតទេ ) ហើយស្រង់ចេញ មកហាន់ជាដុំ់ល្មម បន្ទាប់មកយកមករៀបក្នុងចានដែលជាមួយខាត់ណា ។
  3. ច្របាច់ទឹកក្រូចឆ្មាក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នារួចហើយនោះចូល ( ទុកប្រហែល10នាទី ) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាការស្រេច ។

របៀបធ្វើ ខាត់ណាទឹកភ្នែក :: Cam Location

Loading...