របៀបធ្វើ ឆៃប៉ូវផ្អែម

Loading...
គ្រឿងផ្សំ
  • ឆៃថាវ ៣គីឡូកន្លះ
  • អំបិល ១ខាំ
  • ស្ករ ២ខាំ
  • ទឹក ២កូនចានចង្កិះ
របៀបធ្វើ
  1. យកឆៃថាវទៅចិតសម្បកអោយស្អាត រួចហាន់ជាដុំដូចហាន់សម្រាប់ស្លរ។
  2. លាយអំបិលជាមួយឆៃថាវ រួចក្រឡុកអោយចូលជាតិសព្វល្អ រួចយកទៅពាតប្រហែលជា ៤ទៅ៥ម៉ោង (រហូតដល់ស្វិត និងស្ងួតទឹក)។
  3. ដាក់ស្ករ និងទឹកបន្តិចក្នុងឆ្នាំង បើកភ្លើងតិចៗ កូរហូតដល់ស្ករប្រែពណ៌ក្រហមល្អ (ឡើងតាំងម៉ែ) សឹមដាក់ទឹកដែលនៅសល់ចូល ទុកអោយរលាយស្ករ។
  4. ពេលទឹកស្ករត្រជាក់ ចាក់លាយជាមួយឆៃថាវច្របាច់អោយសព្វល្អ រួចញាត់ក្នុងក្រឡកែវអោយណែន (ដាក់ទឹកលិចតិចៗ) រួចទុកក្នុងផ្ទះរយះ ២ថ្ងៃ អាចញាំបានហើយ៕

របៀបធ្វើ ឆៃប៉ូវផ្អែម :: Cam Location

Loading...
Loading...