របៀប​ធ្វើ​ ញាំបង្គាក្រូចថ្លុង

Loading...
គ្រឿងផ្សំ
  • បង្គាស្ងោរឆ្អិន ៣០០ក្រាម យក​សំបក និង​ក្បាល​ចេញ
  • ​សាច់ក្រូចថ្លុង កន្លះចាន
  • សំបក​ក្រូចថ្លុង ១ផ្លែ (កាត់ជាពីរ​ឱ្យលើស​ពាក់​កណ្តាល​យក​សាច់​ខាង​ក្នុង​ចេញ)
  • ទឹក​ត្រី ២ស្លាបព្រាបាយ
  • ស្ករស ២ស្លាបព្រាបាយ
  • ប៊ីចេង ចុងស្លាបព្រា
  • ខ្ទឹមក្រហម ១ដុំ ចិតស្តើងៗ
  • ខ្ទឹមស ៣កំពឹស ចិតស្តើងៗ
  • សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
  • ម្ទេសប្លោកក្រហម ១ចំហៀងផ្លែចិតចំណិត
  • ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
  • ជីអង្កាម បន្តិច
 វិធីធ្វើ
  1. ដំបូង​យក​ចាន​មក​ដាក់​សាច់ក្រូច​ថ្លុងង​ បន្ទាប់​មក​ផ្សំ​គ្រឿង​ចូល​ បង្គា, ខ្ទឹមស, ខ្ទឹម​ក្រហម, ម្ទេស, សណ្តែក​ដីលីង, ស្ករស, ទឹកត្រី និងប៊ីចេង។
  2. ច្រ​បល់​ចូល​គ្នា​ទាំង​អស់​ឱ្យចូល​រស់​ជាតិ​ រួច​ហើយ​ដាក់​ជី និង​ស្លឹក​ខ្ទឹម​ច្រ​បល់​ចូល​គ្នា​បន្តិច​ទៀត។​
  3. យក​ញាំ​ដែល​លាយ​គ្រឿង​ផ្សំ​រួច​រាល់​អស់​ហើយ​ដាក់​ចូល​ទៅ​ក្នុង​សំបក​ក្រូច​ ផ្លុង​ជា​ការ​ស្រេច មើល​ទៅ​មាន​សោភ័ណ​ភាព​គួរ​ឲ្យ​ចង់​ញាំ៕

របៀប​ធ្វើ​ ញាំបង្គាក្រូចថ្លុង :: Cam Location

Loading...
Loading...