របៀបធ្វើ បុកបង្គាក្រៀម

Loading...
គ្រឿងផ្សំ
  • បង្គាក្រៀម កន្លះកូនចាន
  • ប៉េងប៉ោះ ២ផ្លែចិតដុំ​តូច​ល្មម
  • សណ្តែកគួរ ១ខាំកាត់ប្រវែង ២ថ្នាំងដៃ
  • ម្ទេស ២ផ្លែ ឬតាមការចូលចិត្ត
  • ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាបាយ
  • ប៊ីចេង ​បន្តិច
  • ខ្ទឹមស ៣កំពឹស
  • ខ្ទឹម​ក្រហម ១ដុំ
 វិធីធ្វើ
  1. ដំបូង​យក​ខ្ទឹមស​ និង​ខ្ទឹមក្រហម​ដាក់​ចូល​ត្បាល់​រួច​បុក​ បន្ទាប់​មក​ដាក់​ម្ទេស​បុក​ចូល​​ជា​មួយ​​​គ្នា​​ឲ្យ​ម៉ដ្ឋ ​រួច​ដាក់​​ស្ករស,​អំបិល ​និង​ប៊ីចេង​​​បុក​បន្តិច​ទៀត។
  2. យក​បង្គា​ក្រៀម​ដាក់​ចូល​បុក​បន្ត​​​ បន្ទាប់​មក​ទៀត​ដាក់​សណ្តែក​គួរ​បុក​​ឲ្យ​បែក​តាម​ដែល​​ចង់បាន ​​(ដើម្បី​ឲ្យ​ចូល​រស់ជាតិបាន​ល្អ)។
  3. ដាក់​ប៉េង​ប៉ោះ​ចូល​​​បុកវា​​ថើរៗ​ល្មម​​ រួច​ហើយ​ដាក់​ទឹក​ក្រូច​ឆ្មា​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ជា​ការ​ស្រេច៕

របៀបធ្វើ បុកបង្គាក្រៀម :: Cam Location

Loading...
Loading...