របៀបធ្វើ ញាំមីសួរសាច់មាន់បង្គា

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ២០០ ក្រាម (ស្ងោរ​ឆ្អិនហាន់ជាចំណិត)
  • បង្គា ២០០ ក្រាម (ស្ងោរឆ្អិនបេះ​ឲ្យ​ស្អាតពុះ​ជា​ពីរ)
  • មីសួរ ១ កញ្ចប់​​ (ត្រាំទឹកក្តៅប្រហែល ២០នាទី)
  • ម្ទេស (តាមចំណូលចិត្ត​)
  • សណ្តែកដីលីង កន្លះចាន​ចង្កឹះ
  • ជីគ្រប់មុខ (ដាក់តាម​ចំណូល​ចិត្ត​)
  • បន្លែ ត្រសក់, ការ៉ុត, ស្ពៃ​ក្តោប ១មុខ​បន្តិច​ៗ
  • ទឹកត្រី ៤ ស្លាបព្រាបាយ
  • ទឹកក្រូច​ឆ្មា ៧ ស្លាបព្រាបាយ
  • ស្ករស ៦ ស្លាបព្រាបាយ
  • ខ្ទឹមស ៤ កំពឹសចិញ្ច្រាំ
  • ខ្ទឹមក្រហម ២ ដុំហាន់ស្តើងៗ
  • ស្លឹក​ខ្ទឹមហាន់ ២ ស្លាបព្រាបាយ
 វិធីធ្វើ
  1. មុន​ដំ​បូងយក​កូន​ចាន​មក​លាយ​ទឹក​ត្រី, ទឹក​ក្រូច​ឆ្មា,​ ស្ករស និង​ខ្ទឹម​ស​កូរ​ឲ្យ​​​រលាយ​ចូល​គ្នា​ទុក​មួយ​ឡែក​សិន​។​ 
  2. ​យក​បន្លែ (ត្រសក់,ស្ពៃក្តោប​, ការ៉ុត) ​មក​លាយ​ជា​មួយ​មី​សួរ​ (កាត់​ខ្លី​ល្មម)​ ច្រ​បល់​ចូល​គ្នា​ម្តង​សិន។
  3. បន្ទាប់​មក​ដាក់​សាច់​មាន់, បង្គា, ​ខ្ទឹម​ក្រហម,ស្លឹក​ខ្ទឹម​ និង​ទឹក​​ត្រី​ក្នុង​កូន​ចានរួច​ហើយ​ច្រ​បល់​​ចូល​គ្នា​​ម្តង​ទៀត​សាក​ភ្លក់​​មើល​ ​បើស្ទើរ​​អី្វអាច​បន្ថែម​​តាម​ការ​​ចូល​ចិត្ត​បាន។
  4. បន្ទាប់​មក​ទៀត​យក​សណ្តែក​ដីលីង​,​ជី​គ្រប់​មុខ និងម្ទេស​ដាក់​ចូល​ច្រ​បល់​មួយ​ត្រ​ឡប់​​ជា​ការ​ស្រេច ​ប្រ​​សិន​បើ​​ដាក់​វា​​ពី​លើ​​ក៏​បាន​ដែរ​​តាម​អ្នក​​ធ្លាប់​ញ៉ាំ៕​

របៀបធ្វើ ញាំមីសួរសាច់មាន់បង្គា :: Cam Location

Loading...
Loading...