របៀបធ្វើ បុកកំពឹសសណ្តែកគួរ

Loading...
គ្រឿងផ្សំ
  • កំពឹសលីង ១ខាំ
  • សណ្តែកគួរ ៥គួរ កាត់ ២ថ្នាំងដៃ
  • អំពិលខ្ទី ៥-៧គួរ
  • ខ្ទឹមក្រហម ១ដុំ
  • ខ្ទឹមស ៣កំពឹស
  • ស្ករស កន្លះស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង បន្តិច
  • ម្ទេស ២គ្រាប់ ឬតាមចំណូលចិត្ត
 វិធីធ្វើ
  1. ​ដំបូង​យក​អំពិលខ្ទីដាក់​ចូល​ក្នុង​ត្បាល់​បុក​ឲ្យ​ម៉ដ្ឋ​ បន្ទាប់​មកដួស​វា​​យក​មក​​ពោត​ទឹក​ចេញ​ដើម្បី​កុំ​ឲ្យ​ជូរ​ខ្លាំង​ពេក។
  2. យក​ខ្ទឹម​ក្រហម,  ខ្ទឹមស និង​ម្ទេស​ ដាក់​​​បុក​ចូល​គ្នា​​ឲ្យ​ម៉ដ្ឋ​  រួច​ហើយ​ដាក់​ អំបិល,ស្ករ, ប៊ីចេង បុក​ចូល​គ្នា​ឲ្យ​សព្វ។
  3. បន្ទាប់​មក​ទៀត​ដាក់​សណ្តែក​គួរ​​បុក​ចូលគ្នា​ម្តង​សិន​ រួច​ហើយ​ចាំ​ដាក់​អំពិល​បុក និង​កំពឹស​បុក​ថើរៗ​ ២-៣ ត្រឡប់​ជា​ការ​ស្រេច៕

របៀបធ្វើ បុកកំពឹសសណ្តែកគួរ :: Cam Location

Loading...
Loading...