របៀបធ្វើទឹកត្រីបុក អោយមាន​រសជាតិឆ្ងាញ់

Loading...
របៀបធ្វើ
  1. ដំ​បូង​ត្រូវ​យក​កន្ត្រៃ​កាត់​ម្ទេស​ក្រៀម ៣ ផ្លែ​មក​ហាន់​ជា​ពីរ រួច​វះ​យក​គ្រាប់​ចេញ។
  2. បន្ទាប់​មក​ចាក់​ទឹក​ក្តៅ​​ចូល​ចាន​ដាក់​ម្ទេស​ចូល​ ហើយ​គ្រប​ឱ្យ​ជិត​។ ទុក​ចោល​រយៈ​​ពេល​ប្រ​ហែល ៣០ នា​ទី​រហូត​ដល់​វា​ទន់។
  3. យក​កា​ពិ​​ចំ​នួន ២ ស្លាប​ព្រា​កា​ហ្វេខ្ចប់ក្រដាស់អាលុយមីញ៉ូនអោយ​ជិត រួច​យក​ដាក់​ក្នុង​ខ្ទះ​ដែល​មាន​កម្តៅ​ល្មម​ទុក​រយៈ​ពេល​ប្រ​ហែល ៥ នា​ទី​សូម​​ប្រែ​មក​ម្ខាង​ទៀត។ ធ្វើ​ដូច​នេះ​អាច​ឱ្យ​កា​ពិ​នោះ​មាន​​ឱ​ជា​រស​ឈ្ងុយ​ឆ្ងាញ់។
  4. បន្ទាប់​ពី​នោះ​ត្រូវ​យក​ម្ទេស​ដែល​ត្រាំ​​មក​ហាន់​ជា​ចំណិតៗប្រមូល​យក​​ទៅ​បុក​ជាមួយ​​នឹង​ស្ករ​ស និ​ង​អំ​បិល​កន្លះ​ស្លាប​ព្រា​កា​ហ្វេ ដើម្បី​ឱ្យ​វា​មាន​ភាព​​គ្រើម​បន្តិច​។
  5. លើស​ពី​នេះ​ត្រូវ​ដាក់​ខ្ទឹម​ក្រ​ហម ៦ ផ្លែ​រួច និង​ខ្ទឹម​ស ២ ផ្លែ​ហាន់​ជា​ស្រេច​ដាក់​ចូល​​ក្នុង​ត្បាល់​​បន្ត​ការ​បុក​អោយចូល​ជាតិ។
  6. ក្រោយ​មក​ត្រូវ​ច្រ​បល់​ជា​មួយ​កា​ពិ​​ដែល​លោក​អ្នក​បាន​​ខ្ចប់​ក្រដាស់អាលុយមីញ៉ូម​នោះ។
  7. ជា​ចុង​ក្រោយ​ត្រូវ​ដាក់​អំ​ពិល​ទុំ ២ ស្លាប​ព្រា​បាយ ទឹក​ត្រី ១ ស្លាប​ព្រា​បាយ និង​ទឹក​ឆ្អិន ២ ស្លាប​ព្រា​បាយ​ច្របល់​​ចូល​គ្នា​ការ​ស្រេច៕

របៀបធ្វើទឹកត្រីបុក អោយមាន​រសជាតិឆ្ងាញ់ :: Cam Location

Loading...
Loading...