របៀបធ្វើ ក្រូចងាំង៉ូវ

Loading...
គ្រឿងផ្សំ
  • ​ក្រូចឆ្មា ១០ផ្លែ
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • អំបិល ៣ស្លាបព្រាបាយ
  • ទឹកខ្មេះ ៤ស្លាបព្រាបាយ
  • ទឹក ១លីត្រ
 វិធីធ្វើ
  1. មុន​ដំបូង​យក​ក្រូច​ឆ្មា​មក​​លុញ​ឱ្យ​ទន់​ បន្ទាប់មក​​​​យក​វា​ទៅ​ស្រុះ​ក្នុង​ទឹក​​​កំពុង​ដាំពុះ​​ប្រហែល​ជា​ ៥នាទី។
  2. ៥នាទី​ក្រោយ​មក​​ស្រង់​យក​មក​លាង​ទឹក​ត្រ​ជាក់​ រួច​ហើយ​ដាក់​ហាល​ថ្ងៃ​ឱ្យក្រៀម​ប្រហែល​ជា ២-៣ថ្ងៃ។
  3. បន្ទាប់​ពីហាល​ថ្ងៃ​ស្ងួតហើយ​យក​វា​​មក​ច្រក​ចូល​ក្នុង​ក្រឡរ។
  4. យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ចាក់​ទឹក​បន្តិចរួច​កូរ​វា​ឱ្យស្អិត​ឡើង​ជើង​អង្ក្រង។
  5. ដាក់​ទឹក​ អំបិល និងទឹកខ្មេះ​ចូល​​​កូរ​វាឱ្យរលាយ​​រួច​​​ដាំ​​​ឱ្យពុះ​ បន្ទាប់​ពី​ទឹក​ពុះ​ហើយ​ត្រូវ​បិតភ្លើង​ទុក​ទឹក​នោះ​ឱ្យ​ត្រជាក់។
  6. ពេល​ដែលទឹក​ត្រ​ជាក់​យក​វា​ទៅ​ចាក់​ចូល​ ឬក៏ដួសដាក់​ក្នុង​ក្រឡរ​ដែល​បាន​ដាក់​ក្រូច​ចូល​​​​ទុក​វា​មួយ​សប្តាហ៍អាចយក ​វា​ទៅ​ប្រើបាន​ហើយ៕

របៀបធ្វើ ក្រូចងាំង៉ូវ :: Cam Location

Loading...
Loading...