របៀបធ្វើ ភ្លាត្រីឆៅ

Loading...
គ្រឿងផ្សំ
  • ត្រី ៥០០ក្រាម (តាមការចូល​ចិត្ត)
  • ទឹកក្រូចឆ្មា ១ចានចង្កឹះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ 
  • ទឹកត្រី ២ស្លាបព្រាបាយកន្លះ
  • ស្ករស ១ស្លាបព្រាបាយ
  • ប៊ីចេង បន្តិច
  • ខ្ទឹមស ៤កំពឹសហាន់ស្តើងៗ
  • គល់ស្លឹកគ្រៃហាន់ ៣ស្លាបព្រាបាយ
  • រំដេង ១ដុំ ចិតចំណិតស្តើង
  • ខ្ទឹមក្រហម ១ដុំចិតស្តើងៗ
  • ម្ទេស ដាក់តាមចំណូលចិត
  • សណ្តែកបណ្តុះ ១០០ក្រាម
  • ជីគ្រប់មុខ ឬតាមចំណូលចិត្ត
  • សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ២ដើមហាន់តូចៗល្មម
  • សាលាដ៍
 វិធីធ្វើ
  1. មុន​ដំ​បូង​យក​សាច់​ត្រី​មក​ហាន់​ជា​បន្ទះ​ស្តើងៗ (សាច់ត្រីត្រូវស្រស់ទឹក) បន្ទាប់​​មក​​យក​មក​ច្របល់​ជា​មួយ​អំបិល​ និង​ទឹក​ក្រូច​ឆ្មា​ទុក​វា​ប្រហែល​ជា​ ៥-៧ នាទី។
  2. ៥-៧ នាទីក្រោយមក​យក​វា​មក​ពូត​ទឹក​ចេញ​រួច​ហើយ​យក​ទឹក​នោះ​មក​លាយ​ទឹកត្រី, ស្ករស និង​ប៊ីចេងដាក់​ដាំ​ឲ្យ​ពុះ។
  3. យក​សាច់​ត្រី​ដែល​ពូតទឹក​​រួច​មក​លាយ​ រំដេង, គល់​ស្លឹកគ្រៃ, ខ្ទឹមស,ខ្ទឹមក្រហម ច្របល់​ចូល​គ្នា​ប៉ុណ្ណឹងសិន។
  4. បន្ទាប់​មក​ទៀត​ដាក់​សណ្តែក​បណ្តុះ, ម្ទេស, ស្លឹកខ្ទឹម,​ទឹក​ដែល​ដាំ​ពុះ​(ទុក​ឲ្យ​ត្រជាក់​), ជី និង​សណ្តែក​ដី​លីង​រួច​ច្របល់​ចូល​គ្នា​ឲ្យបាសព្វ​។
  5. ចំណែក​ឯកសាលាដ៍ទុកក្រាលពីក្រោម​នៅពេល​ដែល​ដួស​ភ្លា​ដាក់ចាន៕

របៀបធ្វើ ភ្លាត្រីឆៅ :: Cam Location

Loading...
Loading...