របៀបធ្វើ បង្គាកោះកុង

Loading...
គ្រឿងផ្សំ
  • បង្គា
  • ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )
  • ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )
  • អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី
  • ទឹកដោះគោខាប់ ជីអង្គាម ជីបន្លា
វិធីធ្វើ
  1. យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) បន្ទាប់មកយកមករៀបដាក់ចាន ដែលត្រូវទទួលទាន អោយមើ់លទៅស្អាត រួចយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់។
  2. ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ( ទុកប្រហែល10 នាទី ដើម្បីកុំអោយក្រពុលខ្ទឹម ) ហើយដាក់អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។
  3. ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកម្ទេសពីលើអោយសព្វ ហើយបន្ថែម ជីអង្គាម ជីបន្លាពីលើតិច លំអរ រួចជាការស្រេច ៕
* មុខម្ហូបនេះត្រូវការប្រើម្ទេសច្រើន អោយហិរខ្លាំង ដើម្បីអោយបង្គាឆ្អិនល្អ
 

របៀបធ្វើ បង្គាកោះកុង :: Cam Location

Loading...
Loading...