របៀបធ្វើ ផ្អកសាច់ជ្រូកបីជាន់

Loading...
គ្រឿងផ្សំ
  1. សាច់ជ្រូក 3ជាន់ មួយគីឡូក្រាម
  2. ស្ករត្នោត 1 ស្លាបព្រាបាយ
  3. ប៊ីចេង 1 ស្លាបព្រាបាយ
  4. អង្ករលីងកន្លះកំប៉ុង
  5. រំដេង
  6. អំបិលគ្រួស 2 ខាំកន្លះ ( មិនប្រើអំបិលម៉ត់ទេ )
វិធីធ្វើ
  1. សាច់ជ្រូក 3ជាន់លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដើង ៗ កាត់ប្រវែងម៉ាម្រាមដៃ រួចយកទៅប្រលាក់ជាមួយអំបិលគ្រួសទុក 5 ថ្ងៃ ទើបយកវាមកចាវជាមួយ ស្ករត្នោត អង្ករលីង ប៊ីចេង រំដេង ប្រលាក់ចូលគ្នាអោយសព្វ បន្ទាប់យកមកដាក់ក្នុងក្រឡ រឺកែវ ទុករយះពេល 9 ឫ 10 ថ្ងៃ ទើបអាចយកទទួលទានបាន ដោយយកមក ចៀន រឺ ធ្វើអ្វីផ្សេងទៀតតាមចំណូលចិត្ត ៕

របៀបធ្វើ ផ្អកសាច់ជ្រូកបីជាន់ :: Cam Location

Loading...
Loading...