របៀបធ្វើ មាំុល្ហុង

Loading...
គ្រឿងផ្សំ
  • បង្គារស្រស់បកសំបកវះខ្នងយកអាចវាចេញរួចលាងទឹកអោយស្អាត
  • អំបិល
  • រំដែងបុកវាអោយម៉ត់
  • អង្ករលីង
  • ល្ហុងចិតសំបក ហាន់វាក្រាស់ល្មមប្រវែង2-3ថ្នាំងដៃ ឬឈូសក៏បាន
របៀបធ្វើ
  1. ដាក់បង្គារក្នុងចានមួយបន្ទាប់មកដាក់អំបិល និងរំដេងរួចច្របាច់វាចូលគ្នា អោយរៀងយូរបន្តិចដើម្បីអោយសាច់បង្គាររឹង រួចយកវាទៅដាក់ក្នុងក្រឡស្អាតមួយ(អត់យកទឹកដែលបានច្របាច់ចេញពីបង្គាទេ) បិតមាត់ក្រឡអោយចិត្តរក្សាទុកវាចោលប្រហែល7-10ថ្ងៃ។
  2. បន្ទាប់ពី10ថ្ងៃក្រោយ យកបង្គារដែលនៅក្នុងក្រឡមកដាក់ក្នុងចានក្រឡុក(ធំល្មម)ណាមួយ បន្ទាប់មកយើងបន្ថែមអង្ករលីង រួចច្របល់វាចូលគ្នា បន្ទាប់មកចាំដាក់ល្ហុងចូលច្របល់វាម្តងទៀត រួចដាក់វាចូលក្រឡរួចរក្សាវាទុក2-3ថ្ងៃរហូតដល់ល្ហុងជូរទើបអាចអាចញាំបាន។
*** ពេលញាំយើងអាចបន្ថែមនូវ: ស្ករ ប៊ីចេង ម្ទេស
 

របៀបធ្វើ មាំុល្ហុង :: Cam Location

Loading...
Loading...