របៀបធ្វើ ញាំស្បែកជ្រូក

Loading...
គ្រឿងផ្សំ
  • ស្បែកជ្រូក ៣០០ ក្រាម​ហាន់​ចំណិត​ស្តើង​ល្មម(ស្ងោរឆ្អិន)
  • ខ្ទឹមស ២កំពឹស, ខ្ទឹមក្រហម ១ដុំហាន់ស្តើង
  • ម្ទេសប្លោក ១ចំហៀងផ្លែ ហាន់ស្តើងៗ
  • ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ទឹក្រូចឆ្មា ១ស្លាបព្រាបាយកន្លះ
  • ស្ករស ១ស្លាបព្រាបាយ
  • ប៊ីចេង ចុងស្លាបព្រាបាយ
  • ជីគ្រប់មុខ ឫតាមដែលការចូល​ចិត្ត
  • សណ្តែកដីលីង ២-៣ស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូង​យក​ស្បែក​ជ្រូក​​មក​លាយ ទឹកត្រី, ស្ករ, ប៊ីចេង, ខ្ទឹមស, ខ្ទឹមក្រហម, ស្លឹកខ្ទឹម, ទឹកក្រូចឆ្មា,​ ម្ទេស និងសណ្តែក​ដីលីង ច្របល់​ចូល​គ្នា​​ឱ្យ​ចូល​គ្រឿង​​​សព្វដាក់​ជី​ចូល​​ច្របល់​បន្តិច​ទៀត​​ ជា​ការ​ស្រេច៕

របៀបធ្វើ ញាំស្បែកជ្រូក :: Cam Location

Loading...
Loading...