របៀបធ្វើ ញាំស្តៅសាច់ជ្រូក

Loading...
គ្រឿងផ្សំ
  • ស្តៅ ១ដុំ (ស្រុះរួចបេះ)
  • សាច់ជ្រូក ២០០ក្រាម ស្ងោឆ្អិនហាន់ចំណិតៗតូចល្មម
  • ត្រសក់ ៣ផ្លែ ចិតចំណិតវែងស្តើង
  • ប៉េងប៉ោះទុំ ឬខ្ចី ៣ផ្លែ ចិតចំណិតស្តើង
  • ស្ករត្នោត កន្លះស្លាបព្រាបាយ
  • ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • ទឹកប្រហុក ៤-៥ ស្លាបព្រាបាយ
  • ទឹកអំពិលទុំ ៣-៤ ស្លាបព្រាបាយ
  • ម្ទេសហាន់ ដាក់តាមការចូលចិត្ត
 វិធីធ្វើ
  1. ដំបូងយកស្តៅដែលស្រុះបេះរួចមកដាក់លាយជាមួយគ្រឿងផ្សំទាំងអស់មាន សាច់ជ្រូក, ត្រសក់, ប៉េងប៉ោះ, ស្ករត្នោត, ប៊ីចេង, ទឹកប្រហុក, ទឹកអំពិលទុំ, ម្ទេស ច្របល់ចូលគ្នាឲ្យសព្វ សាកភ្លក់ថែមថយ ឬអាចដាក់កំពឹស ឬក៏សណ្តែកដីលីងទៀតបានតាមការចូលចិត្ត ជាការស្រច៕

របៀបធ្វើ ញាំស្តៅសាច់ជ្រូក :: Cam Location

Loading...
Loading...