របៀបធ្វើ គួង

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូកបីជាន់ ៥០០ក្រាម ស្ងោរឆ្អិនហាន់បន្ទះស្តើងៗ(ពេលស្ងោរទឹកពុះដាក់អំបិលចូលបន្តិច)
  • នំបញ្ចុក ៥០០ក្រាម
  • បង្គា ៤០០ក្រាម យកក្បាល, សំបកចេញស្រុះឱ្យឆ្អិនល្មមពុះជាពីរ
  • ប្រហិតសាច់ជ្រូក ១ដុំហាន់បន្ទះស្តើង
  • សាឡាដ ១៤០ក្រាម
  • ជីគ្រប់មុខ ១ចាន
  • សណ្តែកបណ្តុះ ១៥០ក្រាម
  • ត្រសក់ ២ផ្លែចិតជារាងវែង
  • គុយទាវបន្ទះស្រស់ ឬក្រៀម
 វិធីធ្វើ
  1. ដំបូងយកគុយទាវ ១បន្ទះមកដាក់លាឱ្យស្មើរ បន្ទាប់មកយកសាឡាដ, នំបញ្ចុក, ជីគ្រប់មុខ, សណ្តែកបណ្តុះ, ត្រសក់, បង្គា, សាច់ជ្រូក និងប្រហិត ១មុខបន្តិច ឬតាមដែលចូលចិត្តដាក់នៅចំហៀងខាងមុខ។
  2. បន្ទាប់ពីដាក់គ្រប់រួចរាល់ហើយចាប់ផ្តើមមូរវាឱ្យទៅជារាងមូល មូរម្តងមួយៗរហូតទាក់តែអស់។
  3. នៅពេលដែលមូររួចរាល់អស់ហើយ អ្នកអាចយកវាទៅញ៉ាំផ្ទាប់ជាមួយនិងទឹកត្រីបានហើយ។
វិធីធ្វើទឹកត្រី
  • ទឹក ៤០០មីលីលីត្រ
  • ទឹកខ្មេះ ១០០មីលីលីត្រ
  • ទឹកត្រី ១០០មីលីលីត្រ
  • ស្ករស ២៣០ក្រាម
  • ខ្ទឹមស ៣-៤កំពឹសហាន់
  • ខ្ទឹមក្រហម ១ដុំហាន់
  • ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • ម្ទេសហាន់បញ្ឆិត ដាក់តាមចំណូលចិត្ត
  • សណ្តែកដីលីងបុក កន្លះចានចង្កឹះ ដាក់ពេលញ៉ាំ
  • យកគ្រឿងផ្សំលាយចូលគ្នាទាំងអស់ ទុកតែសណ្តែកដីលីងដាក់ពេលញ៉ាំ។

របៀបធ្វើ គួង :: Cam Location

Loading...
Loading...