របៀបធ្វើ ញាំម្កាក់ត្រីឆ្អើរ

Loading...
គ្រឿងផ្សំ
  • ផ្លែម្កាក់
  • ត្រីឆ្អើរ
  • ខ្ទឹមស
  • ខ្ទឹមក្រហម
  • ម្ទេសខ្មាំង
  • បង្ការក្រៀម
  • ស្ករស
  • ទឹកត្រី
  • ជីរនាងវង
  • សណ្តែកដីលីង
វិធីធ្វើ
  1. ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចេញ ជាដុំតូចៗ។
  2. ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ម្ទេសខ្មាំងហាន់ល្អិ់តៗ ។
  3. ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី បង្ការក្រៀម ស្ករស ភ្លក់មើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច ។

របៀបធ្វើ ញាំម្កាក់ត្រីឆ្អើរ :: Cam Location

Loading...
Loading...