របៀបធ្វើ គីមឈី ស្ពៃបូកគោ

Loading...
គ្រឿងផ្សំ
  • ស្ពៃបូកគោស្រស់ ១ គីឡូក្រាម
  • អំបិលមូល ២៥០ ក្រាម
  • ស្លឹកខ្ទឹម ១០០ ក្រាម
  • ការ៉ុត ២ ផ្លែ
  • ខ្ទឹមបារាំង ២ ផ្លែ
  • អំបិលម៉ត់ ២ ស្លាបព្រាបាយកន្លះ
  • ប៊ីចេងកន្លះស្លាបព្រាបាយ
  • ស្ករស ១ ស្លាបព្រាបាយកន្លះ
វិធីធ្វើ
  1. ជាដំបូងអ្នកត្រូវពុះស្ពៃជា២បន្ទាប់មកយកស្ពៃទៅលាងសម្អាតឲ្យស្អាត រួចធ្វើការពុះស្ពៃជា២ទៀតក៏ប៉ុន្តែអ្នកមិនត្រូវកាត់វាឲ្យដាច់នោះទេ។
  2. ជាបន្តមកទៀតអ្នកត្រូវយកអំបិលមករោយប្រឡាក់ជាមួយនិងស្ពៃត្រូវរោយម្តងមួយស្រទាប់ៗ រួចទុកវាចោលរងចាំរយះពេល ២ទៅ ៣ ម៉ោងដើម្បីឲ្យស្ពៃរាងញបបន្ទិចព្រមទាំស្រួយផងដែល។
  3. ក្នុងអំឡុងពេលដែលអ្នកភ្អាប់ស្ពៃជាមួយ អំបិលអ្នកត្រូវត្រឡប់វាទៅ វិញទៅមកក្នុងរយះពេល ៥០ នាទីម្តង រឺអាចលើសពីនេះក៏បាន។ បន្ទាប់ពីរងចាំអស់រយះពេល ២ ទៅ ៣ម៉ោងមកត្រូវយកស្ពៃទៅទឹកលាងសម្អាតជាមួយទឹកបន្តាប់មកតងចាំឲ្យស្រស់ទឹក ទុកមួយអន្លើ។
  4. កោសសំបកការ៉ុតនិងលាងឲ្យស្អាតបន្ទាប់មកកាត់វាជាកង់ៗប្រវែង ២ ថ្នាំងដៃបន្ទាប់មកហាន់វាជាសរសៃៗ។ ខ្ទឹមបារាំងត្រូវពុះជា ២ បន្ទាប់មកលាងទឹកឲ្យស្អាតហាន់ជាបណ្តោយៗ។
  5. ហាន់ស្លឹកខ្ទឹមប្រវែង ២ ត្នាំងដៃមានកម្រិតស្មើនិងការ៉ុត។
  6. វាល់ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមបារាំងដោយឲ្យបន្លែនិមួយៗមានកម្រិតស្មើរ គ្នាក្នុងចានដែកមួយ បន្ទាប់មកបន្ថែមម្ទេសម៉ត់ក្នុងដោយលើសកម្រិត ការ៉ុតមួយដងចូលគ្នាបន្តមកទៀតត្រូវបន្ថែមប្រេងខ្យងកន្លះស្លាព្រា បាយអំបិលម៉ត់ ២ ស្លាព្រាបាយកន្លះ ស្ករស១ស្លាព្រាបាយកន្លះ ប៊ីចេងកន្លះស្លាព្រាបាយ ច្របល់ចូលគ្នាឲ្យសព្វនិងចូលជាតិគ្នា យកបន្លែដែលច្របល់គ្រឿងរួចនោះមកលាបលើស្ពៃម្តងមួយ ស្រទាប់ៗទាំងខាងក្នុងនិងខាងក្រៅឲ្យសព្វ។
  7. ប្រសិនបើសល់គ្រឿងដែលប្រឡាក់នោះសល់អ្នកត្រូវយកគ្រឿង មកចាក់ស្រោចពីលើស្ពៃក្នុងពេលដែលអ្នកធ្វើការផ្ទេរស្ពៃ ចូលទៅក្នុងក្រឡ។ យកស្ពៃដែលបានផ្ទេចូលក្នុងក្រឡ រួចនោះមក រក្សាក្នុងទូរទឹកកករងចាំរយះពេលមួយសប្តាហ៏ទើបអាចញ៉ាំបាន អ្នកគួរតែរក្សាគីមឈី ក្នុងទូរទឹកកក៕

របៀបធ្វើ គីមឈី ស្ពៃបូកគោ :: Cam Location

Loading...
Loading...