របៀបធ្វើ ភ្លាកំពឹស

Loading...
គ្រឿងផ្សំ‬
  • កំពឹស ២ខាំ
  • ទឹកក្រូចឆ្មា ៥ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ម្ទេស ហាន់ល្អិតៗ តាមចំនូលចិត្ត
  • ទឹកត្រី ១ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ខ្ទឹមស ៥កំពឹស ហាន់ស្តើងៗ
  • ខ្ទឹមក្រហម ១ដុំធំ ហាន់ស្តើងៗ
  • ជីអង្កាម ១កូនចានចង្កិះ
‪‎របៀបធ្វើ‬
  1. លាងកំពឹសអោយស្អាតទុកអោយស្រស់ទឹក (បើអត់ចូលចិត្តញុំាឆៅ ដាំទឹកស្រុះកំពឹសសិន)។
  2. លាយខ្ទឹម ម្ទេស ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប និងទឹកក្រូចឆ្មាអោយសព្វ សឹមដាក់កំពឹសចូលច្របល់អោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត រូចដាក់ស្លឹកជីចូលច្របល់បន្តិច ជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ ភ្លាកំពឹស :: Cam Location

Loading...
Loading...